Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា នឹង​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ដើម​សប្តាហ៍​ក្រោយនេះ​

spot_img

​ធនាគារ អេស៊ីលីដា នឹង​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​នៅក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​។​

​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី គឺជា​ការបើក​ទំព័រ​ស័ក​រាជ​ថ្មី​ នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ទី​១​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​។

​ទោះបីជា​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ជា​សកល​ក៏ដោយ ក៏​វិនិយោគិន​ចំនួន ២,៤៩៧ នាក់ បានធ្វើ​បរិវិសកម្ម​(​ទិញ​)​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគា​រ ហើយ​ចំនួន​នេះ គឺជា​ចំនួន​វិនិយោគិន​ដែល​ចូលរួម​ច្រើន​បំផុត សម្រាប់​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក ហើយក៏​បង្ហាញ​ពី​ភាពជឿ​ទុកចិត្ត និង​គាំទ្រ​របស់​អតិថិជន និង​សាធារណជន ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ​។ វិនិយោគិន​អាចដាក់​បញ្ជា​ទិញ​/​លក់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពី​ម៉ោង ០៨:០០ ព្រឹក នៅ​ថ្ងៃ​ចុះបញ្ជី​។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ និង​សូម​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ចុះបញ្ជី​ជា​ផ្លូវការ​នៅក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា ឆ្នាំ​២០២០ នេះ​។​

​តាមរយៈ​ការចូលរួម​ក្នុងដំណាក់កាល​បោះផ្សាយ​ល​ក់មូ​លប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិន​រូបវន្តបុគ្គល និង​នីតិបុគ្គល មានឱកាស​វិនិយោគ​ជា​លើកដំបូង​នៅក្នុង​ធនាគារពាណិជ្ជ​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ភាគ​ហ៊ុ​និក​សាធារណៈ​ថ្មី របស់​ធនាគារ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​របស់​ធ​នាគារ តាមរយៈ​ភាគលាភ​និង​ចំណេញ​មូលធន​។ ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទាក់ទាញ​វិនិយោគិន​រូបវន្តបុគ្គល​សញ្ជាតិ​ខ្មែរ​ជាច្រើន​ចូលរួម​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នឹង​បន្ត​រួមចំណែក​អភិវឌ្ឍ​ផ្សារ​មូលធន​កម្ពុជា៕

ដោយ ៖ វីដា

spot_img
×