Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង​ជើងចាស់ ណ​យ វ​ណ្ណេ​ត មិន​ប្រកាន់ខ្លួន គាត់​ក៏​ចេះ​ការងារ​សំណង់​ដែរ គឺ​រៀប​ឥដ្ឋ​ដំបូលផ្ទះ​ឲ្យ​កូន ខ្ជិល​ជួល​ជាង​

spot_img

​ភ្នំពេញ​៖ ក្រៅពី​ជំនាញ​ច្រៀង​ល្បី​រាប់​ឆ្នាំ​មកហើយ លោក​ណ​យ វ​ណ្ណេ​ត ក៏​ចេះ​ការងារ​សំណង់​ដែរ ដូចជា​រៀប​ឥដ្ឋ ។ តារាចម្រៀង ណ​យ វ​ណ្ណេ​ត បានធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយពី​អ្នកលេង​បណ្តាញ​សង្គម បាន​យក​រូបថត​លោក​ចែក​រំ លែ​កថា បាន​ធ្លាក់ខ្លួន​ក្លាយជា​កម្មករសំណង់​។ តារាចម្រៀង​ជើងចាស់​រូបនេះ ចេញមុខ​បដិសេធ ថា លោក​មិនបាន​ធ្លាក់ខ្លួន​ដូច​ការលើកឡើង​ទេ ហើយ​លោក​កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​ជាមួយ​គ្រួសារ​ថែមទៀត ហើយ​រូបថត​នោះ មិនមែន​ក្លែងក្លាយ​នោះទេ គឺ​ពិតជា​រូបលោក​ពិតមែន ហើយ​ការដែល​លោក​ធ្វើ​ការងារ​សំណង់​នោះ គឺ​គាត់​ជួយ​រៀប​ឥដ្ឋ​ដំបូលផ្ទះ​ឲ្យ​កូន ខ្ជិល​ជួល​ជាង ព្រោះថាគាត់​ក៏​ចេះ​រៀប​ឥដ្ឋ​ដែរ មិនបាច់​ជួល​ជាង​កុំ​ឲ្យ​អស់​លុយ​។​

​រូបភាពដែលបង្ហាញ​ដោយ ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​បានបង្ហាញ​ពី​សកម្មភាពរបស់កំពូល​តារាចម្រៀង​លោក ណ​យ វ​ណ្ណេ​ត បាន ធ្លាក់ខ្លួន ធ្វើ​សំណង់ គួរ​ឲ្យ​អាសូរ និង​ស្រណោះ នោះបាន​មហាជន​មានការ ភ្ញាក់ផ្អើល​និង​ហួសចិត្ត​។​

​ទោះជា​យ៉ាងណា​តាម​ការបញ្ជាក់​របស់ តារាចម្រៀង​រូបនេះ​បាន​លើកឡើងថា​រូបថត​នោះ​គឺ​ពិតជា​រូបលោក ប៉ុន្តែ​មិនមែន​លោក​ធ្លាក់ ខ្លួន ក្លាយ ជា​កម្មករសំណង់​ទេ​គឺ​ក្រោយ​ទំនេរ ពី​ការងារ​លោក​ជួយ​ការងារ​ផ្ទះ​បងប្អូន​ប៉ុណ្ណោះ ព្រោះ លោក​ក៏​ចេះ​ការងារ​នេះ​ខ្លះ​ដែរ​។

​តារា​សម្តែង អ៊ឹម ជីវ៉ា បាន​រៀបរាប់​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ខ្ញុំបាទ​ជំនួសមុខ​ឲ្យ​បងប្រុស ណ​យ វ​ណ្ណេ​ត ដែលជា​តារាចម្រៀង​ដ៏​ល្បី​របស់​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចេញ​ធ្វើការ​បដិសេដ​ទាំងស្រុង​រាល់​ព័ត៌មាន​ក្លែងក្លាយ ការពិត​បងប្រុស​ណ​យ វ​ណ្ណេ​ត មិនបាន​ធ្លាក់ខ្លួន​ធ្វើ​កម្មករសំណង់ ដូច​គេ​យកមក​ផុស ឬ​យកមក​ផ្សាយ​ឡើយ គឺ​ពេលនេះ​បងប្រុស​ណ​យ វ​ណ្ណេ​ត កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ ជាមួយ​ក្រុមគ្រួសារ និង​កូន​ដែល​មានផ្ទះ​រហូតដល់​បី​កន្លែង ទីមួយ​វីឡា​កូនកាត់​នៅ​ខាងត្បូង វត្ត​ជំពូក​ក្អែក និង​វិឡារ​ទី​២ គឺ​នៅខាងមុខ​វត្ត​និរោធ និង​ផ្ទះល្វែង​ទី​៣ នៅ​វាល​ស្បូវ គឺ​គាត់​មាន​ដី​នៅ​ខេត្តកំពង់ស្ពឺ អ្វីដែល​បងប្អូន​ឃើញ​រូបគាត់​បង្ហោះ ធ្វើ​សំណង់​នោះ គឺ​គាត់​ជួយ​ធ្វើ​ដំបូលផ្ទះ​ខាងលើ ឲ្យ​កូន​គាត់​ដោយសារ​គាត់​ខ្ជិល​ជួល​ជាង​នាំ​អស់​លុយ​ច្រើន ព្រោះ​បងប្រុស​ណ​យ​វ​ណ្ណេ​ត គាត់​ចេះ​ផ្នែក​សាង់សង់​ដែរ គឺ​គាត់​អាចធ្វើ​បាន ផ្ទះ​ដែល​គាត់​ធ្វើ​នោះ​គឺ​ធ្វើ​ទុក​ឲ្យ​កូន​គាត់​រស់នៅ ហើយ​ពេលនេះ​បងប្រុស​ណ​យ វ​ណ្ណេ​ត មាន​ជីវភាព​ធូរធារ​មិន​ខ្វះខាត មិន​ធ្វើជា​កម្មករសំណង់​ដូច​គេ​និយាយ​ឡើយ​។​

​លោក​អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា សូម​បងប្អូន​មេត្តា​ជ្រាប ហើយ​សូម​ច្រានចោល​ព័ត៌មាន​ក្លែងក្លាយ​និង​ទាំងស្រុង ហើយ​សូមកុំ​ជឿ​តាម​ការ​បំផុសបំផុល បំពុលសង្គម​ទៀត​អី ព្រោះ​ការ​ផុស​នេះ គឺអាច​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូ​របស់​បងប្រុស ណ​យ វ​ណ្ណេ​ត ។​

​សូម​បញ្ជាក់ដែរថា បងប្រុស​ណ​យ​វ​ណ្ណេ​ត មានកូន​៥​នាក់ គាត់​ចូល​នៅ​ឆ្នាំ​១៩៨៦ ហើយ​ល្បីល្បាញ​ក្នុង​ឆ្នាំ​៩០​ជាង ទីលំនៅ​បច្ចុប្បន្ន​មាន​3​កន្លែង ហើយ​ទីលំនៅ​ដែល​បងប្រុស​នៅ​ជា​អាចិន្រ្តៃយ៍ គឺ​នៅ​ភូមិ​ជំពូក​ក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ៕

ដោយ​៖​កូ​ឡាប​

spot_img
×