Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​ម្នាក់​ធ្វើដំណើរ​ទៅ​ប្រក​របរ​ចិញ្ចឹមជីវិត​នៅក្នុង​ព្រៃ ក្នុង​តំបន់​សំឡូត ជាន់​ចំ​គ្រាប់មីន​ផ្ទុះ​រងរបួស​ជើង​

spot_img

​បាត់ដំបង​៖ ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ស្រុក​ជាប់​ព្រំដែន (​សំឡូត​) នៅឡើយ ខណៈ​ប្រជាពលរដ្ឋ​ម្នាក់​ធ្វើដំណើរ​ទៅ​ប្រក​របរ​ចិញ្ចឹមជីវិត​នៅក្នុង​ព្រៃ ជាន់​ចំ​គ្រាប់មីន​ផ្ទុះ​រងរបួស​ជើង​។​

​ពី​ល្ងាច​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​៣០​នាទី ប្រជាពលរដ្ឋ​ឈ្មោះ​ពុធ វ៉ាន់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​នាង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ដោយ​ករណី​ផ្ទុះ​គ្រាប់មីន​ប្រភេទ​៦៩​នៅត្រង់ចំណុច​អូរ​ត្រជាក់ចិត្ត ស្ថិតក្នុង​ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​ទីនោះ​មាន​ចម្ងាយ​ប្រមាណ​៥​គីឡូ​ម៉ែត​ពី​ប៉ុស្តិ​ព្រំដែន​ពាម​តា ផ្លូវបំបែក​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣១០ ស្រុក​សំឡូត ក្នុងខណៈ​ប្រជា​ពក​រដ្ឋ​រូបនេះ​ធ្វើដំណើរ​ទៅ​ប្រក​របរ​ចិញ្ចឹមជីវិត​នៅក្នុង​ព្រៃ​ចំណុច​ខាងលើ​នោះ​។​

​ក្នុងពេល​ជួប​ឧប្បត្តិ​ហេតុនេះ បាន​បណ្តាល​ឱ្យជើង​ខាងស្តាំ​របស់គាត់ ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ​(​ដាច់​ជើង​ខាងស្តាំ​) ។ ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​ឆ្ងាយ នឹង​ផ្លូវ​ពិបាកធ្វើ​ដំណើរ​ចាប់តាំងពី​ពេល​កើតហេតុ រហូតដល់​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃទី ២២ ខែ ឧសភា​ឆ្នាំ​២០២០ ទើប​សមត្ថកិច្ច​នគរ​បាល​នៅ​មូលដ្ឋាន ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ នាំយក​រូបគាត់​មកដល់​ទីតាំង ដែលមាន​មធ្យោបាយ​ដឹកនាំ​គាត់ ទៅកាន់​មន្ទីរពេទ្យ​នៅ​មូលដ្ឋាន​នោះ​។​

​សូម​ជម្រាបជូន​ថា ក្នុង​មូលដ្ឋាន​ស្រុក​សំឡូត ក៏ដូចជា​មូលដ្ឋាន​ស្រុក​មួយចំនួនទៀត ដែលជា​អតីត​សមរភូមិ​ប្រយុទ្ធ​ពី​អតីតកាល នៅតែមាន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ស្ថិតនៅ​រាយប៉ាយ ក្នុង​ដី​នៅឡើយ ហើយ​បញ្ហា​នេះ​នៅតែ​ជា​ក្តីកង្វល់​និង​បញ្ហា​ប្រឈម សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ ចេញ ចូល​នៅ​ចំណុច​ឬ​ទីតាំង​ទាំងនោះ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×