Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហា​យក្ស​ចិន នឹង​ជំរុញ​ទឹកចិត្ត ប្រជាជន​តៃវ៉ាន់ ឲ្យ​ប្រឆាំងនឹង​ឯករាជ្យ​

spot_img

​នាយករដ្ឋមន្ត្រី​ចិន Li Keqiang បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​ចិន នឹងធ្វើ​ការជំរុញ​ទឹកចិត្ត​ប្រជាជន​តៃវ៉ាន់ ឲ្យ​ចូលរួម​ជាមួយ​ចិន ដើម្បី​ប្រឆាំងនឹង​ឯករាជ្យ​របស់​តៃវ៉ាន់ និង​លើកកម្ពស់​ដល់​ការរួម​រួប​របស់​ចិន​។​

 ការ​ថ្លែង​របស់​ថ្នាក់ដឹកនាំ​កំពូល​ចិន​នេះ​កើតឡើង ក្រោយពេល​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​និយាយថា តៃវ៉ាន់​ចង់​ជជែក​ជាមួយនឹង​ចិន ប៉ុន្តែ​មិនអាច​ទទួលយក​សំណើរ ‘​ប្រទេសមួយ ប្រព័ន្ធ​ពីរ​’ បាន​នោះឡើយ​។​

​អ្នកស្រី​ថ្លែងថា ពួកយើង​នឹងមិន​ទទួលយក​ការប្រើប្រាស់​របស់​ទីក្រុង​ប៉េកាំង​នូវ ប្រទេសមួយ ប្រព័ន្ធ​ពីរ ដើម្បី​បន្ទាបបន្ថោក​តៃវ៉ាន់ និង​បំផ្លាញចោល​នូវ​ស្ថានភាព​បច្ចុប្បន្ន​ឡើយ​”​។ ពួកយើង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​នេះ​។​

​ក្រោយ​ការប្រកាស​របស់​មេដឹកនាំ​តៃវ៉ាន់ មន្ត្រីជាន់ខ្ពស់​ចិន ត្រូវបាន​សារព័ត៌មាន Xinhua ដកស្រង់​សម្តី​ដោយ​លើកឡើងថា ទីក្រុង​ប៉េកាំង​នឹងមិន​អត់ឱន​ឲ្យ​ការ​ផ្តាច់ខ្លួន របស់​តៃវ៉ាន់​ឡើយ​។​

​សូមបញ្ជាក់ថា អ្នកស្រី Tsai Ing-wen និង​គណបក្ស​ជឿនលឿន​ប្រជាធិបតេយ្យ អ្នកស្រី​បានឈ្នះ​ការបោះឆ្នោត ភ្លូកទឹកភ្លូកដី​កាលពី​ខែមករា និង​បានធ្វើ​ការប្តេជ្ញា​ប្រឆាំង​ចិន​។

​ចិន​តែងតែ​ចាត់ទុក​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​របស់ខ្លួន និង​ប្រកាស​ប្រើប្រាស់​កម្លាំងយោធា វាយយក​តៃវ៉ាន់ មក​គ្រប់គ្រង​វិញ​ប្រសិនជា​ចាំបាច់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ Reuters/aa​

spot_img
×