Sunday, September 19, 2021

ដូ​ណា​ល់ ត្រាំ គ្រោង​ដក​អា​មេ​រិច ចេញ​ពីស​ន្និ​សញ្ញា បើកចំហរ​មេឃ ដោយសារ​ខកចិត្ត​នឹង​រុស្ស៊ី​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​គ្រោង​នឹង​ដក​សហរដ្ឋ​អា​មេ​រិច​ចេញ​ពីស​ន្និ​សញ្ញា​បើកចំហរ​ជើងមេឃ (Open Skies) ដែល​វា​ជា​កតិកាសញ្ញា​ការពារជាតិ​ដ៏​សំខាន់​ជាមួយនឹង​រុស្ស៊ី ហើយ​វា​ត្រូវបង្កើត​ឡើង​ដើ​ម្ប​លើកកម្ពស់​តម្លាភាព និង​ទំនុកចិត្ត​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត New York Times នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​ត្រាំ នឹងធ្វើ​ការជូនដំណឹង​ទៅដល់​ទីក្រុង​មូ​ស្គូ នៅ​ថ្ងៃ​សុក្រ​ថា អា​មេ​រិច​នឹង​ដកខ្លួន​ចេញពី​កតិកាសញ្ញា ដែល​កកើត​ដោយសារ​កិច្ចប្រឹងប្រែង​ក្នុង​សង្គ្រាមត្រជាក់ ដើម្បី​ការពារ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​។​

​កាសែត​រាយការណ៍​ថា វិធានការ​នោះ​ក៏​អាចជា​ការចាប់ផ្តើម របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ (New START Treaty)​ផងដែរ​។​

​កិច្ចព្រមព្រៀង​ចំហរ​ជើងមេឃ​ដែលមាន​អាយុកាល ១៨​ឆ្នាំ គឺជា​កិច្ចព្រមព្រៀង​រវាង​អា​មេ​រិច និង​រុស្សី ព្រមទាំង​ប្រទេស ៣២​ផ្សេងទៀត ដែល​ភាគច្រើន​ជា​សមាជិក​អង្គការ​ណា​តូ​។ កិច្ចព្រមព្រៀង​នេះ​អនុញ្ញាត ឲ្យ​យោធា​នៃ​ប្រទេសមួយ ធ្វើការ​ធ្វើការ​ហោះហើរ​ស៊ើបការណ៍ តាម​ចំនួន​ជាក់លាក់​មួយ លើ​ប្រទេស​មួយទៀត​ក្នុង​មួយឆ្នាំៗ​។​

​ក្នុង​កិច្ចព្រមព្រៀង យន្តហោះ​យោធា​អាចធ្វើ​ការហោះហើរ​សង្កេត​មើល ប្រមូល​ពត៌មាន និង​រូបភាព​នៃ​ការដំឡើង និង​សកម្មភាព​យោធា​នានា​។​

​គំនិត​នេះ​គឺថា នៅពេល​គូប្រជែង​ផ្នែក​យោធា​របស់​ប្រទេស​នីមួយ​ស្គាល់គ្នា ឱកាស​មាន​ជម្លោះ​របស់​ពួកគេ​មាន​កាន់តែ​តិច​។​

​សហរដ្ឋ​អា​មេ​រិច​មានការ​ខកចិត្ត ដែល​ប្រទេស​រុស្ស៊ី​មិន​អនុញ្ញាត ឲ្យ​អា​មេ​រិច​ធ្វើការ​ហោះហើរ​លើ​តំបន់ ដែល​ទីក្រុង​វ៉ាស៊ីនតោន ជឿជាក់ថា ទីក្រុង​មូ​ស្គូ​កំពុងតែ​ដាក់អាវុធ​នុយក្លេអ៊ែរ រយៈ​ចម្ងាយ​មធ្យម ដែល​គំរាមកំហែង ដល់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​។​

​កាលពី​ខែមីនា រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិច លោក Mark Esper បាន​ចោទប្រកាន់​រុស្សី​ថា​រំលោភ​កិច្ចព្រមព្រៀង ដោយ​រុស្សី​ហាមប្រាម​អា​មេ​រិច និង​ប្រទេស​ផ្សេងៗ​មិន​ឲ្យ​ធ្វើការ​ហោះហើរ​លើ​ទីក្រុង Baltic Sea​។​

​កាសែត​ខាងលើ​ក៏បាន​ចុះផ្សាយ​ថា លោក​ដូ​ណា​ល់ ត្រាំ ក៏​មិន​សប្បាយចិត្ត​ដែរ​ចំពោះ​ការហោះហើរ របស់​រុស្ស៊ី​ទៅលើ​កន្លែង​វាយ​កូន​ហ្គោល របស់គាត់​ស្ថិតក្នុង​រដ្ឋ New Jersey កាលពី ៣​ឆ្នាំមុន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP/de​