Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​២​សប្ដាហ៍ ដើមខែ​ឧសភា​នេះ ចលនា​ទេសចរ ក្នុងស្រុក បាន​បន្ត​កើនឡើង បណ្ដើរៗ​វិញ​ហើយ

spot_img

​ភ្នំពេញ​៖ រយៈពេល​២​សប្ដាហ៍​ដើមខែ​ឧសភា ឆ្នាំ​២០២០​នេះ ចលនា​ទេសចរ​ក្នុងស្រុក​បាន​បន្ត​កើនឡើង​បណ្ដើរៗ​វិញ​ហើយ ជាក់ស្ដែង​ភ្ញៀវទេសចរ​ប្រមាណ​ជាង ២៥ ម៉ឺន​នាក់​បានចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំងប្រទេស ដែលមាន​ការកើនឡើង​ជិត ៤៧% បើ​ធៀប​នឹង​ពីរ​សប្តាហ៍​ចុងខែ​មុន​។ នេះ​បើតាម​ការចេញផ្សាយ​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ​។​

​បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែងថា “​សម្រាប់​រយៈពេល​ចាប់ពី​ថ្ងៃទី​៤-១៧ ខែឧសភា ឆ្នាំ​២០២០ ភ្ញៀវទេសចរ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍​នានា ទូទាំងប្រទេស បាន​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ចំនួន​សរុប​ប្រមាណ ២៥៦.៥៤១​នាក់ កើនឡើង ៤៦,៧៦​ភាគរយ​ធៀប នឹង​ពីរ​សប្តាហ៍​នៃ​ចុង​ខែមេសា​កន្លងមក​”​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ចំណោម​ភ្ញៀវទេសចរ​សរុប​ជាង ២៥​ម៉ឺន​នាក់​នោះ មាន​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២៥៣.២៥៦ នាក់​កើនឡើង ៤៦,៦៤ ភាគរយ និង​ភ្ញៀវ​បរទេស​មាន​ប្រមាណ ៤.២៨៥ នាក់​កើនឡើង ៧,៤៧ ភាគរយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការកត់សម្គាល់ថា ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​ផ្ទៃក្នុង ភាគច្រើន​បានធ្វើ​ដំណើរ ទៅកាន់​តំបន់​អេកូ​ទេសចរណ៍ នា​ភូមិភាគ​ឦសាន ភាគ​និរតី និង​តំបន់ឆ្នេរ ពិសេស​ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ចំពោះមុខ នៃ​ការកើនឡើង​ចលនា​ទេសចរ​ផ្ទៃ​ក្នុងនេះ ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​វិស័យ​ឯកជន រៀបចំ​នូវ​វិធានការ (​ស្ដង់ដារ​ពិសេស​) សម្រាប់​សុវត្ថិភាព​ទេសចរណ៍ ក្នុងនោះ​រួមមាន​ក្រម​ប្រតិបត្តិ គោលការណ៍​ណែនាំ​ចាំបាច់​មួយចំនួន​បន្ថែម ពីលើ​វិធានការ​សុវត្ថិភាព និង​អនាម័យ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ជាពិសេស​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​មួយចំនួន ចំពោះ​បុគ្គលិក ភ្ញៀវទេសចរ និង​ដៃគូ​សហប្រតិបត្តិការ តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែល​នឹង​បញ្ចប់​ក្នុង​សប្តាហ៍​ក្រោយនេះ​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×