Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រ​បានឃើញ​ណាស់​! ខេមរៈ សិរីមន្ត និង​ភរិយា ទម្លាយ​រូប​កាល​នៅ​ជា​សង្សារ​នឹង​គ្នា សម្រស់​ពីមុន និង​ឥឡូវ ប្រែ​១៨០​ដឺ​ក្រ​

spot_img

ភ្នំពេញ ៖ តារាចម្រៀង​លំដាប់​ជួរមុខ​លោក ខេមរៈ សិរីមន្ត ត្រូវបាន​ចាត់ទុកថា ជា​តារាចម្រៀង​មួយរូប ដែល​មានការ​លាក់បាំង​ពី​ជីវិត​ឯកជន​ខ្លាំង​បំផុត ដែល​ធ្វើ​ឲ្យ​មហាជន​មួយចំនួនធំ​លើកឡើង​ហេតុផល​ថា ការ​លាក់បាំង​របស់លោក​បែបនេះ គឺ​ព្រោះតែ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព​។

​ទោះយ៉ាងណា ក្នុងអំឡុង​ឆ្នាំ​២០១៨ ជីវិត​ឯកជន​ដែល​លោក​ខំ​លាក់បាំង​ជា​យូរ​ឆ្នាំ ក៏លេចធ្លាយព័ត៌មាន​ថា លោក​មាន​ប្រពន្ធ និង​កូន​រួចទៅហើយៗ ទីបំផុត លោក​ក៏បាន​បង្ហាញមុខ​ភរិយា​ដ៏​ស្រស់ស្អាត​ជា​សាធារណៈ រហូតមកទល់​ពេលនេះ​។​

​យ៉ាងណាមិញ ថ្មីៗ​នេះ ស្រាប់តែ​លេចឡើង​នូវ​រូបភាព​១​សន្លឹក ដែលជា​រូបភាព​ដ៏​កម្រ​បានឃើញ ពេល​លោក និង​ភរិយា នៅ​ជា​គូសង្សា​នឹង​គ្នា ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល និង​លានមាត់​ថា មុខមាត់​អតីត​របស់លោក និង​ភរិយា បើ​ប្រៀប​នឹង​បច្ចុប្បន្ន គឺ​ពិតជា​ខុសប្លែកគ្នា​ឆ្ងាយ ១៨០ ដឺ​ក្រេ ព្រោះ​ពេលនេះ​សាច់ឈាម​លោក និង​ភរិយា​ប្រែជា​ស្រស់ថ្លា មាន​សាច់​ជាមុន ខណៈ​ជីវិត​គ្រួសារ​របស់​អ្នក​ទាំងពីរ​ក៏​ឡើង​ទ្រនំ​ខ្ពង់ខ្ពស់​មិនធម្មតា​។​

​តាមរយៈ​រូបភាព​នេះ​ផងដែរ ហ្វេ​នៗ​របស់លោក ក៏បាន​ជួន​ពរ​ដល់​អ្នក​ទាំងពី​រ បន្ត​ចាប់ដៃគ្នា​ដើរ​លើ​វិថី​ជីវិត​គ្រួសារ ដ៏​មាន​សុភមង្គល​នេះ​ជា​រៀងរហូត​៕

ដោយ​៖ លឹម ហុង​

spot_img
×