Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្តតាកែវ បោសសម្អាត​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅក្នុង​ខេត្តតាកែវ សឹង​រាល់ថ្ងៃ បញ្ជូន​ចូល​ពន្ធ​ធនាគារ​

spot_img

​តាកែវ​៖ យុវជន​៣​នាក់ ដែលជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ក្រុង​ដូន​កែវ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប បាន​កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ ព្រមទាំង​ដកហូត បាន​វត្ថុតាង​មួយចំនួន​។​

 ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា ក្រោម​ការសម្របសម្រួល​នីតិវិធី​ដោយ លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​២១ ខែឧសភា លោក​បាន​ដឹកនាំ​កម្លាំង​កំណត់​មុខសញ្ញា ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន ៣​នាក់ នៅ​ចំណុច​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ៖ 1-​ឈ្មោះ ង៉ែត ពៅ ភេទ ប្រុស ភេទ​ប្រុស អាយុ 25​ឆ្នាំ ជនជាតិខ្មែរ មុខ​បរ មិន​ពិតប្រាកដ រស់នៅ ភូមិ រវៀង ឃុំ​សំបួរ ស្រុក​ទ្រាំង (​ជួញដូរ​) 2-​ឈ្មោះ ណា​ង វ​ណ្ណេ​ត ភេទ ប្រុស​អាយុ​24​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ កំពង់ស្វាយ ស្រុក​គៀនស្វាយ ខេត្តកណ្តាល (​ប្រើប្រាស់​) 3-​ឈ្មោះ កឹង ធា ភេទ​ប្រុស​អាយុ 22​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ ភូមិ​រវៀង ឃុំ​សំបួរ​ស្រុក​ទ្រាំង ខេត្តតាកែវ (​ប្រើប្រាស់​)​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន ម្ស៉ៅ​ក្រាម​ស​ថ្លា ចំនួន​5​កញ្ចប់​ទំងន់​17,81​ក្រាម លទ្ធផល​ធ្វើតេស្ត​បឋម ពណ៌​ត្នោត​លឿងទុំ ជា​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ICC(​ម៉ា​ទឹកកក​) ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​1​គ្រឿង សម្ភារ​វេច​ខ្ចប់​និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ទូរស័ព្ទ​4​គ្រឿង ម៉ូតូ 2 គ្រឿង (​សង់​ប៊ិច​1​គ្រឿង ផ្លាកលេខ 1N 0748 ភ្នំពេញ ស៊ី​រ៉ូ​ស​1​គ្រឿង អត់​ផ្លាកលេខ​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត ទៅតាម​នីតិវិធី​ច្បាប់ ៕

ដោយ៖​តាកែវ​

spot_img
×