Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច ព្រមាន​ចិន​ឲ្យ​គោរព​ស្វ័យភាព របស់​ហុងកុង ដូច​មាន​ចែងក្នុង​សេចក្តីប្រកាស រួមជាមួយ​អង់គ្លេស​

spot_img

​សហរដ្ឋ​អា​មេ​រិច កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ជំរុញ​ឲ្យ​មហា​យក្ស​ចិន គោរព​ស្វ័យភាព របស់​ទីក្រុង​ហុងកុង ដោយ​ធ្វើការ​ព្រមាន​ថា សំណើរ​ច្បាប់​សន្តិសុខ​ជាតិ របស់ខ្លួន​សម្រាប់​ទីក្រុង​ហុងកុង នឹងធ្វើ​ឲ្យ​មាន​អស្ថេរភាព​ខ្ពស់ និង​ប្រឈម​នឹង​ការប្រឆាំង​ជាស​កល​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិច អ្នកស្រី Morgan Ortagus បាន​ថ្លែងថា “​រាល់​ការប្រឹងប្រែង ក្នុងការ​ដាក់ចេញ​ច្បាប់ សន្តិសុខ​ជាតិ ដែល​មិន​ឆ្លុះ​បញ្ជាក់​ពី​ឆន្ទៈ​របស់​ប្រជាជន​ហុងកុង នឹងធ្វើ​ឲ្យ​មាន​អស្ថេរភាព​ខ្ពស់ និង​ត្រូវ​រង​ការ​ថ្កោលទោស​ខ្លាំង ពី​សហរដ្ឋ​អា​មេ​រិច និង​សហគមន៍​អន្តរជាតិ​”​។​

​អ្នកស្រី​ថ្លែង​ទៀតថា សេចក្តីប្រកាស និង​សំណើរ​ច្បាប់​របស់​ចិន បាន​បំផ្លាញចោល​នូវ​ការសន្យា របស់​ចិន​ដែល​ខ្លួន​បានធ្វើ មុនពេល​ទទួលបាន​កា​រ​គ្រប់គ្រង​ទីក្រុង​ហុងកុង ពី​អង់គ្លេស​វិញ​ក្នុង​ឆ្នាំ ១៩៩៧​។​

​អ្នកនាំពាក្យ​ដដែល​បន្តទៀតថា “​យើង​សូម​ជំរុញ​ទីក្រុង​ប៉េកាំង ឲ្យ​គោរព​តាម​ការប្តេជ្ញា និង​កាតព្វកិច្ច​របស់ខ្លួន ដែល​មានចែង​ក្នុង​សេចក្តីប្រកាស​រួម Sino-British ដោយ​ក្នុង​សេចក្តីប្រកាស​នោះ មាន​ចែងថា ទីក្រុង​ហុងកុង​នឹង​ទទួលបាន​ស្វ័យភាព​ខ្ពស់ ហើយ​ប្រជាជន​ហុងកុង នឹង​ទទួលបាន​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​”​។​

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើ​ការសន្យា​ផងដែរ​ថា នឹងមាន​ការឆ្លើយតប នៅពេល​គេ​ប្រាប់ គាត់​ពី​ស្ថានភាព​នៅ​ទីក្រុង​ហុងកុង​។​

“​ខ្ញុំ​មិនដឹងថា​វា​ជា​អ្វី​ទេ ពីព្រោះ​គ្មាន​នរណាម្នាក់ បានដឹង​នៅឡើយ​ទេ​។ ប្រសិនជា​វា​កើតឡើង ពួកយើង​នឹង​ដោះស្រាយ​បញ្ហា​នោះ​ឲ្យ​ខ្លាំង​”​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ​នេះ ចិន​បាន​ណែ​នាំនូវ​ច្បាប់​ថ្មី​នៅក្នុង​ថ្ងៃទី ១ នៃ​កិច្ចប្រជុំសភា​របស់ខ្លួន ដែល​ច្បាប់​នោះ​នឹង​ពង្រឹង​ដល់ ការអនុវត្ត​ច្បាប់​នៅក្នុង​ទីក្រុង​ហុងកុង ដែល​ហាមឃាត់ “​ការធ្វើ​វិទ្ធង្សនា​”​។ “​វិទ្ធង្សនា​” គឺ​សំដៅ​ដល់​សកម្មភាព​ណាមួយ ដែល​បង្ក​ផល​មិនល្អ ឬ​បង្កើត​ភាពវឹកវរ ដល់​ក្រុមមនុស្ស ឬក៏​សង្គម​ទាំងមូល​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×