Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​បន្តបាន​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​! ផ្សិត​ខ្មៅ ឬ ត្រចៀកកណ្តុរ ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ ព្រោះ​បាន​ត្រាំ​ទុក​វា​យួរ​ពេក ខណៈ​ជំនាញ​ណែនាំ​ត្រាំ​មិន​ឲ្យ​លើស​….

spot_img

​យោងតាម​សារព័ត៌មាន China Press ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ Dongguan ខេត្ត​ក្វាង​ទុង​។ ស្ត្រី​រងគ្រោះ​ត្រូវបាន​ដឹងថា បាន​ត្រាំ​ផ្សិត​ខ្មៅ ឬ ត្រចៀកកណ្តុរ​ក្នុង​ទឹក ដើម្បី​យកមកប្រើ​ក្នុងការ​ចម្អិន​អាហារ​របស់​នាង ប៉ុន្តែ​បាន​ប្រើ​វា​ខ្លះ​ប៉ុណ្ណោះ ខណៈដែល​នៅសល់​នៅសល់​ក្នុង​ទឹក​ប៉ុន្មាន រក្សាទុក​យកទៅ​ប្រើ​នៅ​ថ្ងៃ​បន្ទាប់​។​

​ផ្សិតត្រចៀកកណ្តុរ​នេះ ជាធម្មតា​ត្រូវបាន​ដាក់លក់​ក្នុង​ទម្រង់​ស្ងួត ហើយ​ត្រូវបាន​យកទៅ​ត្រាំ នៅក្នុង​ទឹក​ក្តៅ ដែល​យ៉ាងហោច​ក៏​រយៈពេល​១​ម៉ោង មុនពេល​យកមក​ចម្អិន​អាហារ​។​

​ទោះយ៉ាងណា ដោយសារ​ស្ត្រី​នេះ​ត្រាំ​ទុក​វា​ពេញ​មួយ​យប់ នោះ​បាក់តេរី​ក៏បាន​តោង​ជាប់​លើ​ផ្សិតត្រចៀកកណ្តុរ បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​មាន​អាកា​រៈ​ក្អួត និង​លាមក​ខ្មៅ ក្រោយពេល​បរិភោគ​រួច​។ បន្ទាប់មក នាង​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​។​

​ស្ត្រី​រូបនេះ​ត្រូវបាន​វិនិច្ឆ័យ​រកឃើញថា មាន​ជំងឺ​ខ្សោយ​ថ្លើម​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ប៉ុន្តែ​ដោយសារ​ចំណាយ​ផ្នែក​វេជ្ជសាស្ត្រ​ខ្ពស់ ស្ត្រី​រូបនេះ​ត្រូវបាន​ផ្ទេរ​ទៅផ្ទះ​វិញ ឲ្យ​ក្រុមគ្រួសារ​របស់​នាង​មើលថែ​ទៅតាម​យថាកម្ម​។ ដោយសារ​សរីរាង្គ​ខាងក្នុង​របស់​នាង រង​ទទួល​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅ​ទីបំផុត នាង​ក៏បាន​ស្លាប់​។​

​ក្រោយមក គ្រូពេទ្យ​បាន​រកឃើញថា មាន​ជាតិពុល​នៅក្នុង​ឈាម និង​ទឹកនោម​របស់​នាង​ហៅថា​អាស៊ីត​ប៊ូ​រែក ដែល​បណ្តាលមកពី​ការផលិត​បាក់តេរី Pseudomonas aeruginosa ក្នុង​ផ្សិត​ខ្មៅ ឬ ត្រចៀកកណ្តុរ​នេះ​។​

​អ្នកជំនាញ​បានចង្អុលបង្ហាញ​ថា ផ្សិត​ខ្មៅ ឬ ត្រចៀក​ណ្តុ​រ វា​មិនមាន​ជាតិពុល​ទេ ប៉ុន្តែ​ប្រសិនបើ​ត្រាំ​ក្នុង​ទឹក​យូរពេក នោះ​បាក់តេរី​អាច​នឹង​កើតឡើង​មាន​លើ​វា​បាន​។ ពួកគេ​បាន​កត់សម្គាល់ថា ផ្សិត​ខ្មៅ​នេះ​គួរតែ​ត្រូវ​ត្រាំ​ក្នុង​ទឹក​ត្រជាក់ ឬ​ក្នុង​ទូរ​ទឹកកក​ប្រហែល​ពី​១​ម៉ោង​ទៅ ២​ម៉ោង ដោយ​មិន​លើសពី​បួន​ម៉ោង ហើយ​ប្រាកដជា​មិន​ពេញ​មួយ​យប់​ទេ​! នៅពេល​ទិញ​របស់​ស្រស់ៗ​ត្រូវ​ប្រាកដថា​វា​មិន​ស្អិត​មាន​ក្លិនស្អុយ ឬ​ក្រៀម​ស្វិត​ខ្លាំង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×