Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​អកតញ្ញូ​ខឹង​ឪពុក​មិន​លើក​ទូរស័ព្ទ វាយ​បណ្ដាល​ស្លាប់ ត្រូវ​ចាប់ខ្លួនបាន​ហើយ បន្ទាប់ពី​រត់គេចខ្លួន​១៧​ម៉ោង​

spot_img

​ខេត្តបន្ទាយមានជ័យ ៖ លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងថា ករណី​កូន សម្លាប់​ឪពុក ត្រូវ​កងកម្លាំង នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត ស្រុក ចាប់បាន​ហើយ ក្រោយ​ការស្រាវជ្រាវ​រយៈពេល ១៧ ម៉ោង ។​

​កូន​អកតញ្ញូ​ម្នាក់​បាន​យក​អង្រែ​បុក​អង្ករ​ប្រវែង​១,៣០​ម៉ែត្រ វាយ​ទៅលើ​ឪពុក​បង្កើត​បណ្តាល​ឲ្យ​ស្លាប់ មូលហេតុ​ដោយ​កូន​អកតញ្ញូ​រូបនោះ ខឹង​ឪពុក​មិន​លើក​ទូរស័ព្ទ ពេល​ត្រឡប់មកផ្ទះ​វិញ ក៏មាន​ទំនាស់​ពាក្យសម្ដី​និង​គ្នា ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅក្នុង ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ នូវ ថន អាយុ​៥៨​ឆ្នាំ រស់នៅ ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែក​កូន​អក​ត្ត​ញូ ជា​ជនដៃដល់​ឈ្មោះ ថន ធួន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ៖ នៅ​មុនពេល​កើតហេតុ ជនដៃដល់​ជា​កូន​បាន​ទៅធ្វើ​ផ្ទះ​ឲ្យ​ម្តាយ​ក្មេង​នៅ ភូមិ​ក្របៅ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្រោយ​ធ្វើ​ផ្ទះ​រួច​ពេល​ល្ងាច​ក៏បាន​ផឹក ស៊ី ហើយ​បានខ​ល​ទូរស័ព្ទ​មក​ឪពុក នៅផ្ទះ​តែ​ឪពុក​មិនបាន​លើក ។ ពេល​កូន​អកតញ្ញូ​នេះ​មកដល់​ផ្ទះ​ក៏​រករឿង​កើ​លត​ជា​ជម្លោះ ឈ្លោះប្រកែក​គ្នា​ជាមួយ​ឪពុក បន្ទាប់មក​ឈ្មោះ កន ប៊ូ អាយុ​៥៦​ឆ្នាំ ជា​ម្តាយ​បាន​ហាមឃាត់​កុំ​ឲ្យ​ឈ្លោះប្រកែក​គ្នា ។ ពេលនោះ​ដោយ​អំណាច​ស្រា ជនសង្ស័យ ទប់​កំហឹង​មិនបាន​ក៏​ទាញ​អង្រែ​បុក​អង្ករ ប្រវែង​១,៣០​ម៉ែត្រ វាយ​ទៅលើ​ឪពុក​ខ្លួន ចំក​ញ្ចឹ​ង ក ផ្នែក​ខាងក្រោយ​បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ក៏បាន​ដាច់​ខ្ស​ល់​ស្លាប់​តាមផ្លូវ ។ ជនដៃដល់​ក្រោយពី​វាយ​ទៅលើ​ឪពុក​ហើយ​ក៏បាន​រត់គេចខ្លួន ។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ ស្វែងរក​ជនដៃដល់ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី ៕

ដោយ​៖​កូ​ឡាប​

spot_img
×