Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំហឹង​មហាជន កំពុង​ជំរុញ​ប៉ូលិស​តាម​ប្រមាញ់​ជនឃោរឃៅ​ឥត​ក្តីមេត្តា ចាក់​សម្លាប់​មេ​ឆ្កែ​ងាប់​ចោល​កូន​ទាំង​៥ ឲ្យ​កំព្រា​ឯកោ​គួរ​ឲ្យ​អាសូរ​

spot_img

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ផ្ទុះ​កំហឹង​ជាខ្លាំង នៅពេល​ឃើញ​ទិដ្ឋភាព​ដ៏​សែន​សង្វេក​បំផុត មេ​ឆ្កែ​១​ក្បាល​ត្រូវបាន​ជនឃោរឃៅ​ចាក់​សម្លាប់​គ្មាន​ក្តីមេត្តា ឲ្យ​ងាប់​ចោល​កូនៗ​ទាំង​៥​របស់​វា​ឲ្យ​កំព្រា​ឯកោ​។​

​សមាគម​សត្វ​ម៉ាឡេស៊ី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ ដើម្បី​បង្ហាញ​មេ​ឆ្កែ​អនាថា​១​ក្បាល​ដែល​ត្រូវបាន​គេ​ចាក់​សម្លាប់​យ៉ាង​អាណោច​អាធ​ម ខណៈ​គេ​ទើបតែ​ឃើញ​វា​កំពុង​បំបៅកូនៗ​របស់​វា​ដែល​ទើបនឹង​កើត​។​

​ពួកគេ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ករណី​ចាក់​សម្លាប់​មួយទៀត​! ខណៈ​មេ​ឆ្កែ​១​ក្បាល​មានកូន​៥​ក្បាល ត្រូវបាន​គេ​សម្លាប់ ខណៈ​វា​កំពុង​មើលថែ​កូនៗ​របស់​វា​។ ហេតុការណ៍​ដ៏​ស្លុតចិត្ត​នេះ បានកើត​ឡើង​នៅ Jinjang ទីក្រុង​គូ​ឡា​ឡាំ​ពួរ​។ សមាគម​សត្វ​ម៉ាឡេស៊ី កំពុង​អំពាវនាវ​រក​សាក្សី​ណា​ដែល​បានដឹង​អត្តសញ្ញាណ​របស់​ជនល្មើស ឲ្យ​ចេញមុខ​ដោយ​ក្លាហាន ដើម្បី​ប្រឈមមុខ​នឹង​អាជ្ញាធរ​។ ករណី​ពាក់ព័ន្ធ​នឹង​អំពើ​ដ៏​សាហាវឃោរឃៅ​លើ​សត្វ​បែបនេះ មិនគួរ​នៅ​ស្ងាត់ស្ងៀម​បានទេ គឺ​ចាំបាច់​ត្រូវ​នាំ​ជនល្មើស​មក​ដាក់ទោស​ឲ្យ​រៀងចាល​»​។​

​ពួកគេ​បន្ថែមថា​៖ «​ប្រទេស​ម៉ាឡេស៊ី​មានច្បាប់​សុខុមាលភាព​សត្វ​ឆ្នាំ ២០១៥ ដែល​ផ្តល់​អាទិភាព និង​ការពារ​សារៈសំខាន់​នៃ​សិទ្ធិ​សត្វ ពី​ភាព​សាហាវព្រៃផ្សៃ និង​ការរំលោភបំពាន​។ សូមកុំ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នក​, WhatsApp លេខ​ទូរស័ព្ទ​ទំនាក់ទំនង​សមាគម​សត្វ​ម៉ាឡេស៊ី + ៦០១១-២០៩០១០៩៧ ដើម្បី​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ឧប្បត្តិហេតុ និង​ជនល្មើស​។ ព័ត៌មាន​អំពី​អ្នកផ្តល់​ព័ត៌មាន​នឹងត្រូវ​បាន​យកចិត្តទុកដាក់​»៕ »៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ហ្វេ​ស​ប៊ុ​ក​៖ Persatuan Haiwan Malaysia – Malaysia Animal Association)​

spot_img
×