Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចម្រុះ ចុះ​ពិនិត្យ​ទីតាំង​កាប់​រុករាន​ទន្ទ្រាន​យក​ដី ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់ នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

spot_img

ស្ទឹងត្រែង : សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះ​ស្រាវជ្រាវ អនុវត្តតាម​ដី​បង្គាប់ការ របស់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ដើម្បី​ស្វែងរក​ឈ្មួញ​ធំៗ កាប់​រុករាន​ទន្ទ្រាន​យក​ដី របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ខុសច្បាប់​។​


​គណៈកម្មាការ​ចម្រុះ សហការ​ជាមួយ កងរាជអាវុធហត្ថ បរិស្ថាន នគរបាល យោធា​ស្រុក រដ្ឋបាល​ព្រៃឈើ នគរ​ដែនដី តំណាង​អភិបាលស្រុក ដឹកនាំ​ដោយ លោក ជេ​ត ខេមរា ព្រះរាជអាជ្ញា នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​ចូលរួម​នៅក្នុង​ប្រតិបត្តិការ បាន​បង្ហើប​ថា ក្រោយពី​មានការ​ប្រជុំ ក្រោម​ការដឹកនាំ​ដោយ​លោក​ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​។ លោក​អភិបាលខេត្ត បាន​ចាត់ចែង​បង្កើត​គណៈកម្មាការ​មួយ ដឹកនាំ​ដោយ​ស្ថាប័ន​តុលាការ ដើម្បី​អនុវត្ត​ទៅលើ​សកម្មភាព កាប់​រុករាន​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ យក​ជា​កម្មសិទ្ធិ​។​

​ជាមួយ​នោះ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក ជេ​ត ខេមរា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ពិនិត្យ​ការកាប់​រាន ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​មួយកន្លែង នៅ​ចំណុច​ភ្នំ​ចា​រ្យ​ភ្លើង ស្ថិតនៅ​ចន្លោះ ភូមិ​ស្រឡៅ​-​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​
ប្រភពពី​សមត្ថកិច្ច ចូលរួមបាន​បង្ហើប​ទៀតថា ដោយសារ​ភូមិសាស្ត្រ​ឆ្ងាយ ហើយ​នៅក្នុង​ព្រៃ​លំបាក ក្នុងការ​ធ្វើដំណើរ​ជិះ​ម៉ូតូ និង​គោយន្ត ក្រុមការងារ​បាន​ចុះ​ពិនិត្យមើល​ទីតាំង​មួយកន្លែង មិនទាន់មាន​ចំណាត់ការ យ៉ាងណា​នៅឡើយ​ទេ​។​

​ក្រុមការងារ នឹង​បន្ត​ចុះ​តាមដាន​ស្រាវជ្រាវ ដល់ទី​តាំង​ជាច្រើន​កន្លែង​ទៀត​។ បន្ត​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ : សុខុម​

spot_img
×