Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​កំប៉ុង​ហ្គាស​បណ្តាល​ឲ្យ​ឆាបឆេះ​កន្លែង​ផលិត​នំ​ប៉ាវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច យ​សង្កាត់​បឹងទំពុន​ទី​២(វីដេអូ)

spot_img

​ភ្នំពេញ ៖ ទីតាំង​ផលិត​នំ​ប៉ាវ​មួយកន្លែង ស្ថិត​បណ្តោយ​ផ្លូវ បេតុង​លេខ​២៤ ដែល​ស្ថិតនៅ ក្នុង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ហាង​មួយ​ឆាវ កាលពី​វេលា​ម៉ោង ២​នឹង​៥០​នាទី រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ ។

​ហេតុការណ៍​អគ្គិភ័យ​នេះ បាន​បំផ្លាញ​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន ដោយ​មិន​បណ្តាល​ឲ្យ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ រងរបួស​នោះទេ ហើយ​ភ្លាមៗ​នោះ​ក៏​រថយន្ត​ពន្លត់​អគ្គិភ័យ មក​ចំនួន​៤​គ្រឿង បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ ដោយបាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​គ្រឿង ទើប​អាច​គ្រប់គ្រង​អគ្គិភ័យ​នោះ បាន​រលត់​សូន្យ​ទៅវិញ​បាត់ទៅ​។​

​ចំពោះ​ករណីនេះ ជា​ជំហាន​ដំបូង សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស ចេញពី​បន្ទប់​ផលិត​នំ ៕​

ដោយ​៖​សហការី CEN

spot_img
×