Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហម យក​អំណោយ ចែកជូន​ជន​ងាយ​រងគ្រោះ ២៣ គ្រួសារ​ក្នុងស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀងៈ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយស​សាខា និង​សហការី នៅ​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ​(​ចាស់​ជា​រា ៦ គ្រួសារ ជនពិការ ៥ នាក់ ស្ត្រី​មេម៉ាយ​មានកូន​ច្រើន ៣ គ្រួសារ និង​គ្រួសារ មាន​ជីវភាព​ខ្វះខាត ៩ គ្រួសារ ) សរុប​ចំនួន ២៣ គ្រួសារ មកពី​ឃុំ​ពពែ​ត ១៤ គ្រួសារ និង​ឃុំ​មនោ​រម្យ ៩ គ្រួសារ ក្នុងស្រុក​ស្វាយទាប ។

​នាឱកាស​នោះ លោកជំទាវ ដួង វណ្ណា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ពូជសាសន៍ និន្នាការ​នយោបាយ​អ្វី​ឡើយ ស្របតាម​ពាក្យស្លោក “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា “​។​

​លោកជំទាវ​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ការរស់នៅ​ស្អាត ពិសារ​ទឹក​ដាំ​ពុះ ហូប​ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាច​ណ៍ គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​កុំ​ឲ្យ​ធ្វេសប្រហែស​ពី​ជំងឺ​កូ​វីដ​-១៩ នេះ​ឱ្យសោះ ព្រោះថា​ប្រទេស​កម្ពុជា​យើង​ទើបតែ​រកឃើញ​ករណី​ឆ្លង​ថ្មី​មួយ​ករណី​បន្ថែមទៀត​ដែល​សរុប​អ្នក​កើត​ជំងឺ​កូ​វីដ ១៩ កើន​ដល់ ១២៣ នាក់ ជាសះស្បើយ ១២២ នាក់ ៕

ដោយ​៖ វ៉ៃ​កូ​

spot_img
×