Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងផែនការ ចុះ​ស្រង់​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​

spot_img

​ខេត្តស្វាយរៀងៈ ដោយសារ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល បាន​ចាត់​ឱ្យ​ក្រសួងផែនការ ចុះ​ស្រង់​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ។ ការងារ​នេះ គឺ​អនុវត្ត​នៅតាម​រាជធានី​/​ខេត្ត ដើម្បី​ធ្វើ​ការចុះ​ស្រង់​ស្ថិតិ​គ្រួសារ​ក្រីក្រ​ឱ្យបាន​ច្បាស់លាស់ ពិតប្រាកដ និង​មាន​តម្លាភាព​។

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ បានទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​ផែនការ និង​គណៈប្រតិភូ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី ឯកឧត្តម​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត ។

​ឯកឧត្តម ថេ​ង បញ្ញា​ធន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ពី​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​គ្រួសារ​ក្រីក្រ ដោយបាន​ចាត់​ឱ្យ​ក្រសួងផែនការ ចុះ​ស្រង់​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ គឺ​អនុវត្ត​នៅតាម​រាជធានី​/​ខេត្ត ដើម្បី​ធ្វើ​ការចុះ​ស្រង់​ស្ថិតិ​គ្រួសារ​ក្រីក្រ​ឱ្យបាន​ច្បាស់លាស់ ប្រកបដោយ​តម្លាភាព និង​មានការ​សាទរ​ពី​ប្រជាពលរដ្ឋ ក្នុងន័យ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​។

​ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង បាន​បញ្ជាក់ថា ក្នុងនាម​រដ្ឋបាលខេត្ត និង​ជំរុញ​បន្ថែម​ការងារ​នេះ ដល់​អាជ្ញាធរ ក្រុង ស្រុក ធ្វើការ​ផ្សា​ព្វ​ផ្សាយ​ដល់​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ដើម្បី​ចុះ​ស្រង់​ស្ថិតិ​ជាមួយ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​នឹង​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព មាន​តម្លាភាព ទៅតាម​ការកំណត់ និង​ទាន់ពេលវេលា​។​

​សូម​ជម្រាបជូន​ថា ជំនួប​ពិភាក្សា​នេះ ជា​ការងារ​បន្ទាន់ ដែល​រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់ និង​រង់ចាំ​ទិន្នន័យ សម្រាប់​កិច្ច​អន្តរាគមន៍ ផ្តល់​សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ និង​ប្រជាជន​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩ ស្របតាម​ប្រសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ​៕​

ដោយ​៖ វ៉ៃ​កូ​

spot_img
×