Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​យី​ឌុប បើក​ចុះ​ពីលើ​ភ្នំ​ច្រក​អន្តរជាតិ​ជាំ ដាច់​ហ្វ្រាំង បុក​រថយន្ត​វី​ហ្គោ ធ្លាក់​ចេញ​ផ្លូវ​ក្រឡាប់​បះជើង បណ្តាល​ឲ្យ​មនុស្ស ៧​នាក់​រងរបួស​ធ្ងន់​ស្រាល​

spot_img

ឧ​ត្ត​រ​មានជ័យ ៖ មនុស្ស​៧​នាក់ បាន​រងរបួស ធ្ងន់ ស្រាល ក្នុង​ឧបទ្ទវហេតុ​រថយន្ត​យី​ឌុប ដាច់​ហ្វ្រាំង ពេល​បើក​ចុះ​ពីលើ​ភ្នំ​ច្រក​អន្តរជាតិ​ជាំ បុក​រថយន្ត​មួយគ្រឿង​ទៀត​ពីក្រោយ ធ្លាក់​ចេញ​ផ្លូវ​ក្រឡាប់​បះជើង បណ្តាល​ឲ្យ​រថយន្ត​ចំនួន​២​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ ។

​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧B ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣១-១៣២ ស្ថិត​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​ប្រភពពី​មន្ត្រីនគរបាល​ចរាចរណ៍​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ា​កវី​ហ្គោ បើកបរ​ចុះ​ពីលើ​ភ្នំ​ច្រក​អន្តរជាតិ​ជាំ ។ លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​រថយន្តស្ទូច​មួយ​គ្រឿង ដែល​បើក​ពីក្រោយ​ដាច់​ហ្វ្រាំង ក៏​រុញ​រថយន្ត​វី​ហ្គោ ដែល​បើក​ខាងមុខ បណ្តាល​ឲ្យ​ធ្លាក់​ជម្រាលភ្នំ​ទាំង​២ ធ្វើ​ឲ្យ​រងរបួស​មនុស្ស​ជិត​៧​នាក់​ធ្ងន់ ស្រាល ដែល​ធ្វើដំណើរ​តាម​រថយន្ត​ខាងលើ​ទាំង​២​គ្រឿង ។​

​មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា រថយន្ត​វី​ហ្គោ ពាក់​ផ្លាកលេខ​ចង្កូត​ស្តាំ BB.0557 ពណ៌​ខៀវ ស៊េរី​ឆ្នាំ​២០០៥ ខូចខាត​ទាំងស្រុង មាន​មនុស្ស​ជិះ​ក្នុង​រថយន្ត​៣​នាក់ រួមមាន​៖ ទី​១-​ឈ្មោះ រុន ពូ​ហេង ហៅ​ឆុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួស​ស្រាល ទី​២- ឈ្មោះ រុន លីន​ដា ភេទ​ស្រី អាយុ​៣០​ឆ្នាំ រងរបួស​ធ្ងន់​បែក​ប្រអប់ជើង​ខាងឆ្វេង ទី​៣- ឈ្មោះ យ៉េត ជ័យ​សេដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មិនមាន​របួស​ទេ អ្នក​ទាំង​៣​នេះ រស់នៅ​ភូមិ​អណ្តូង​ថ្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ចំណែក​រថយន្តស្ទូច​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ស៊េរី​ឆ្នាំ​១៩៩៩ ពាក់​ផ្លាកលេខ​ភ្នំពេញ 3D.7408 ខូចខាត​ផ្នែក​ខាងមុខ មាន​គ្នា​៤​នាក់ រួមមាន​៖​ទី​១-​ឈ្មោះ ឆុន ចិន្តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នកបើកបរ រងរបួស​ស្រាល ទី​២-​ឈ្មោះ ហ៊ឹម ច​ន្ធូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​មិនមាន​របួស​) ទី​៣-​ឈ្មោះ រុន ពូ​ឈុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​មិនមាន​របួស​) ទី​៤- ឈ្មោះ ញិ​ប ទូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​មិនមាន​របួស​) ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ខូចខាត​រនាំង​ដែក សុវត្ថិភាព​ចំនួន​៧​ផ្ទាំង ចំពោះ​រថយន្ត​ទាំង​២​នេះ ត្រូវបាន​សមត្ថកិច្ច​កំពុង​ចាត់ចែង ស្ទួ​ច​យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ ចំណែកឯ​អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×