Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អ្នកទោស​ម្នាក់ ក្នុង​សំណុំរឿង​ដីធ្លី ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តរតនគិរី

spot_img

​ខេត្តរតនគិរី ៖ ស្ត្រី​អ្នកទោស​ម្នាក់​ឈ្មោះ បិ​ន យាង អាយុ ៥៥​ឆ្នាំ ដែល​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តរតនគិរី បាន​ស្លាប់ ពេល​បញ្ជូន​ចេញ ពី​ពន្ធនាគារ ទៅ​មន្ទីរពេទ្យ បន្ទាប់ពី​អ្នកទោស​រូបនោះ មាន​អាការ​មិន​ស្រួលខ្លួន​។​

​ស្ត្រី​អ្នកទោស​នោះ បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ពី​ពន្ធនាគារ ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ថ្ងៃទី​២១ ខែឧសភា ឆ្នា​២០២០​។​
​ក្រុមគ្រួសារ​សព​សកម្ម​ជន​ដីធ្លី អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ បើក​ការស៊ើបអង្កេត​ដ៏​ជាក់លាក់​មួយ ដោយ​សង្ស័យថា សាច់ញាតិ​ពួកគេ ដែល​ស្លាប់​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្តរតនគិរី អាចជា​ឃាតកម្ម ។​

​អ្នកទោស បិ​ន យាង អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​អុល ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី ត្រូវ​មន្ត្រី​បរិស្ថាន​ចាប់ខ្លួន កាលពី​ខែកុម្ភៈ ដោយ​ចោទថា ទន្ទ្រាន​ដី​រដ្ឋ​។​

អាជ្ញាធរ​អះអាងថា អ្នកទោស​រូបនោះ ស្លាប់​ដោយ​ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ និង​លើសឈាម បន្ទាប់ពី​គាត់​បាន​ដួល​ក្នុង​បន្ទប់ទឹក​។​

​ពាក់ព័ន្ធ​នឹង​ស្ត្រី​អ្នកទោស​ម្នាក់នេះ ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តរតនគិរី ត្រូវបាន អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក បាន​ផ្សព្វផ្សាយ និង​ចែកចាយ​តៗ​គ្នា អំពី​ករណី​ស្លាប់​របស់​ជន​ជាប់ឃុំ ឈ្មោះ ប៊ិន យាង ភេទ​ស្រី អាយុ​៥៥ ឆ្នាំ ត្រូវបាន​ជាប់ចោទ​ពីបទ​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ហើយ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្តរតនគិរី​ដោយ​ចោទប្រកាន់ថា មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តរតនគិរី បាន​ប្រើ​ទារុណកម្ម វាយ​ធ្វើបាប និង​បង្ខំ​ឲ្យ​សារភាព​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​។​

​ជនជាប់ចោទ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​តាម​ដីការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន លេខ ៤៩ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ពីបទ កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ប្រព្រឹត្ត​នៅ​ចំណុច​ព្រៃ​សា​ផុយ ស្ថិតនៅ​ក្នុងភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​។ បន្ទាប់ពី​ជន​ជាប់ឃុំ​បាន​ចូលទៅក្នុង​ពន្ធនាគារ មន្ត្រី​ពេទ្យ​នៃ​ពន្ធនាគារ បានធ្វើការ​ពិនិត្យ​សុខភាព​ទៅលើ​ជន​ជាប់ឃុំ​ឃើញថា មាន​ផ្ទុក​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម​ប្រចាំកាយ​។

​លុះដល់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ប្រហែល ១២​និង​៥៣​នាទី យប់ អ្នក​ជាប់ឃុំ​នៅក្នុង​បន្ទប់​ជាមួយ​ឈ្មោះ ប៊ិន យាង បាន​ស្រែក​ឆោឡោ​ថា ជន​ជាប់ឃុំ​ឈ្មោះ ប៊ិន យាង បាន​ចូលទៅ​បត់ជើង​ក្នុង​បន្ទប់ទឹក ហើយក៏​រអិល​ជើង​ដួល​នៅក្នុង​បន្ទប់ទឹក​តែម្តង​។ បន្ទាប់ពី​ដឹង​រឿងនេះ មន្ត្រី​ពេទ្យ​នៃ​ពន្ធនាគារ​ក៏បាន​ចុះទៅពិនិត្យ​អការ របស់​ឈ្មោះ ប៊ិន យាង នោះ​ភ្លាមៗ ឃើញថា ឈ្មោះ​ប៊ិន យាង គឺមាន​អាការ និង​មាន​សម្ពាធ​ឈាម​ធម្មតា ។ លុះដល់​ម៉ោង​ប្រហែល​៥​ទៀបភ្លឺ ទើប​អ្នក​ជាប់ឃុំ​ដូចគ្នា​ស្រែក​ប្រាប់ថា ឈ្មោះ​ប៊ិន យាង មាន​អាការ​បម្រាស​ចុះ​បម្រាស​ឡើង បន្ទាប់មក​បាត់មាត់បាត់ក​។ ទើប​មន្ត្រី​ពន្ធនាគារ​បាន​បញ្ជូន​ឈ្មោះ ប៊ិន យាង ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​រតន​គិ​តី ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់ ប៉ុន្តែ​នៅពេល​ទៅដល់​មន្ទីរពេទ្យ គឺ​គាត់​បាន​ស្លាប់បាត់​ហើយ​។​

​ក្រោយ​កើតហេតុ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី បាន​ដឹកនាំ​មន្ត្រីនគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ចុះទៅពិនិត្យ​សព​បាន​បង្ហាញថា ជន​ជាប់ឃុំ​នោះ បាន​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ សម្ពាធ​ឈាម​បុក​ឡើង​ខ្លាំង ធ្វើ​ឲ្យ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​៕

ដោយ​៖​កូ​ឡាប​

spot_img
×