ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ ការប្រកបការងារមានភាពលូតលាស់និងហុចជាផ្លែផ្កាល្អៗគ្រាន់ជាទីកក់ក្តៅផង។
ជំនួញ ៖ លាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចនឹកឃើញយកមកសងវិញទៀតផង។ ការធ្វើដំណើរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កម្លោះក្រមុំ ពោះម៉ាយ មេម៉ាយ ជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះឃើញថាដំណើរជីវិតមិនល្អប្រសើរទេ ហេតុនេះលោកអ្នកទទួលរងសម្ពាធការងារច្រើនកើតឡើង។
ជំនួញ ៖ ប្រាក់ចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេបន្តិច។
ស្នេហា ៖ កំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ចាត់ចែងការងារសំខាន់ៗពីព្រោះថាតែងហុចប្រយោជន៍ច្រើនមកវិញផង។
ជំនួញ ៖ ទទួលជោគជ័យក្នុងជំនួញធំៗ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ មានភាពផ្អែមល្ហែមដូចទឹកឃ្មុំខែចែត្រ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកប្រកបការងារ បើមិនទាន់បញ្ចប់ពេលនេះគប្បីរួសរាន់បញ្ចប់ទាន់ពេលវេលាអំណោយផលនៅឡើយ។
ជំនួញ ៖ គ្រប់មុខរបររកស៊ីទាំងហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំនាគ្រាខាងមុខ ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅពេលនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងបញ្ហាសុខភាពដែលអាចជួបនូវការឈឺថ្កាត់ខ្លះៗយាយី។ក្រៅពីនេះលោកអ្នកក៏តែងកើតនូវរឿងរាវទុក្ខកង្វល់យាយីមួយចំនួនផងដែរ។
ជំនួញ ៖ មិនមានអ្វីលេចធ្លោទេគឺការជួញដូរទាំងធំទាំងមធ្យមឬការរកស៊ីកំប៉ិកកំប៉ុកក្តីមានការហូរចូលនូវផលកម្រៃសន្សឹមៗគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។
ស្នេហា ៖ ប្រុសស្រីជួបរឿងរកាំរកូសឥតឈប់៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់និងធ្វើមិនដឹងមិនលឺបញ្ហាខ្លះទើបប្រសើរ។
ជំនួញ ៖ ប្រាក់ចំណូលទោះបីជួបផលលំបាកបែបណាក្តី តែលោកអ្នកក៏អាចរកបានគ្រាន់ផ្គត់ផ្គង់ជីវភាពជានិច្ច។
ស្នេហា ៖ ប្រុសស្រីមានភាពល្អក់កករច្រើន ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងជឿនលឿនទៅមុខនិងពិសេសងាយជោគជ័យផង។
ជំនួញ ៖ ទទួលជោគជ័យជំនួញធំៗមួយចំនួន ។
ស្នេហា ៖ ស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ នៅពេលនេះលោកអ្នកបើមានកិច្ចការតូចធំអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗក៏តែងផ្តល់ឱ្យគ្រាន់ជាទីកក់ក្តៅផង។
ជំនួញ ៖ ការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខ តែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំនោះ។
ស្នេហា ៖ស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេ គឺថយក្រោយច្រើនជាង៕
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតក្រឡាប់ចាក់បានធ្លាក់មកស្រុតចុះវិញ ម្ល៉ោះហើយទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើង។
ជំនួញ ៖ ការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរទេ។ក្រៅពីនេះដំណើរចេញក្រៅផ្ទះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយពិសេសក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។
ស្នេហា ៖ កំលោះក្រមុំភាគីម្ខាងទៀតអាចកើតមានចិត្តរេ និងមានការប្រែក្រឡាស់ច្រើនគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ ការប្រកបការងារមានការជឿនលឿនទៅមុខសន្សឹមៗតែការកើតជម្លោះនោះក៏ងាយផ្ទុះដែរ លោកអ្នកគប្បីប្រយ័ត្នប្រយែង។
ជំនួញ ៖ ការរកផលចំណូលលោកអ្នកអាចរកបានគ្រាន់បំពេញក្រពះផង។
ស្នេហា ៖ កំលោះក្រមុំ ពោះម៉ាយ មេម៉ាយក្តី គប្បីកុំភ្លើតភ្លើនហួសព្រំដែនប្រយ័ត្នរែកពន់ទុក្ខសោកមកវិញ ហើយនាំមានវិបត្តិទៅគ្រាក្រោយ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះមានជោគសិរី ហើយទោះធ្វើអ្វីក៏តែងទទួលផ្លែផ្កា ត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តផង។
ជំនួញ ៖ របររកស៊ីជួញដូរលោកអ្នកមិនត្រូវបង្អង់ដៃឡើយពុំនោះសោតទេឈានដល់ថ្ងៃមិនល្អវិញការរកផលកម្រៃនឹងជួបការលំបាកបំផុតមិនងាយដោះស្រាយជីវភាពបាននោះឡើយ។ ការធ្វើដំណើរជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំត្រូវចេះអប់រំខ្លួនឯងឱ្យមែនទែន ហើយបើឃើញថាមានស្នេហាភ្លើតភ្លើនត្រូវតែបោះបង់ចោលយ៉ាងប្រញាប់បើពុំនោះនឹងទទួលរែកពន់ផលលំបាកធ្ងន់ធ្ងរនៅពេលក្រោយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យចូលធ្វើការឬសុំធ្វើការងារកន្លែងណាមួយ ពីព្រោះថាតែងទទួលផ្លែផ្កាល្អជាងអាក្រក់ជានិច្ច។
ជំនួញ ៖ បើចង់បោះទុនតូចធំមិនមានទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ។
ស្នេហា ៖ ប្រុសស្រីបើមានជម្លោះវិវាទ ហើយលោកអ្នកចង់ដោះស្រាយក៏ជាពេលវេលាល្អប្រពៃណាស់ដែរ៕