Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ផ្អាក​រៀបចំ​មី​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី ​៦៩

spot_img

​ភ្នំពេញ​៖ គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០ បានប្រកាស​ផ្អាក​រៀបចំ​មី​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៦៩ នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំនេះ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​ខាងមុខនេះ ដោយសារ​បញ្ហា​វីរុស​កូ​វីដ​-១៩ កំពុង​បន្ត​រាតត្បាត​ទូទាំង​ពិភពលោក​។​

​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល បាន​លើកឡើងថា ដោយ​បញ្ហា​វីរុស​កូ​វីដ​១៩ កំពុង​នៅ​បន្ត​រាលដាល​ពាសពេញ​ពិភពលោក​នោះ ដូច្នេះ​ការរៀបចំ​ពិធី​ជួបជុំ​ឬ​ធ្វើ​មី​ទ្ទិញ ដើម្បី​អបអរសាទរ ខួប​លើក​ទី​៦៩ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណៈកម្មាធិការ​គ​ណ​បក្ស​គ្រប់​ថ្នាក់ ត្រៀម​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ខាងមុខ គឺ​ត្រូវ​ផ្អាក​ធ្វើ​សិន នៅក្នុង​ឆ្នាំនេះ​។​

ក្នុង​កាល​វេលា​នេះ គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់ ត្រូវ​បន្ត​រៀបចំ​ផ្សព្វផ្សាយ ឡូហ្គោ គណបក្ស​ខួប​លើក​ទី​៦៩ ដែលមាន​ភ្ជាប់​ជាមួយនេះ នៅតាម​ទីកន្លែង​ជាក់ស្តែង និង​តាម​ការអនុញ្ញាត​នៃ​ច្បាប់ ដូចដែល​ធ្លាប់បាន​ធ្វើជា​រៀងរាល់ឆ្នាំ​កន្លងមក​៕

​ដោយ​៖​កូ​ឡាប​

spot_img
×