Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដុត​កម្ទេច​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ គ្មាន​លិខិតអនុញ្ញាត ជិត​១​តោន​

spot_img

​កំពង់ធំ​៖ នៅ​រសៀល​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​​កំពង់ធំ បាន​ចូលរួម​ដុត​កម្ទេច​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ គ្មាន​លិខិតអនុញ្ញាត នៅ​បរិវេណ​​ក្រោយ​ការិយាល័យ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពង់ធំ ។​

​ផលិតផល​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ដុត​កម្ទេចចោល​រួមមាន ស្លឹកត្រចៀក​ជ្រូក ឆ្អឹងជំនីរ ជ្រូក ពោះវៀន​ជ្រូក គ្រឿងក្នុង​គោ ជាដើម ដែល​ទម្ងន់​ប្រមាណ​ចំនួន ៩២៨ គីឡូក្រាម ពុំមាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​លិខិតអនុញ្ញាត ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង ២១ និង ៤០ នាទី នា​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ​២០២០ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​​កំពង់ធំ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តកំពង់ធំ បង្ក្រាប​ករណី ដឹកជញ្ជូន​ផលិតផល មាន​ដើមកំណើត​ពីស​ត្វ គ្មាន​លិខិតអនុញ្ញាត ស្ថិតនៅ​ភូមិ កកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ដកហូត​បាន​វត្ថុតាង រថយន្ត សាំង​យ៉ុង ពណ៌ ស ចំនួន ១ គ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 2AN-1029 ដឹក​ជ​ញ្ផូ​ន​ផលិតផល មាន​ដើមកំណើត​ពីស​ត្វ គ្មាន​លិខិតអនុញ្ញាត​ចំនួន ១៦ ឡាំង​ស្នោ ស្មើនឹង​ចំនួន ៩២៨ គីឡូក្រាម ៕​

ដោយ​៖​កូ​ឡាប​

spot_img
×