Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ទ្រាំ​លែង​លំបាក​លែង​បាន ! បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​រហូត​បែក​ថ្នាំ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ ប្តឹង​ឲ្យ​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​

spot_img

ភ្នំពេញ​៖ បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​រហូត​វង្វេងវង្វាន់​ស្មារតី​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ​ត្រូវបាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​។ ជននេះ​តែងតែ​បង្ក​នូវ​បញ្ហា​មិនចេះចប់ រហូត​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ពិសេស​ម្ដាយ​របស់គេ​មានការ​លំបាក​ចិ​ត្ដ​យ៉ាងខ្លាំង​រហូតដល់​ទ្រាំ​ពុំបាន​ទើប​ដាក់ពាក្យ​បណ្តឹង​ដល់​អាវុធហត្ថ​មានជ័យ​ឲ្យ​ឃាត់ខ្លួន​តែម្តង​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង​១២:១៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៣៦៥ ស្ថិតនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ យ៉េ​ស សម័យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូត​កង់​បី ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។​

​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ឈានដល់​ការឃាត់ខ្លួន​នេះ យោងតាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ជនសង្ស័យ​ឈ្មោះ ចាន់ ណែ​ត ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​ផងដែរ ។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មនុ​ស្សញៀន​ថ្នាំ ហើយ​គេ​តែងតែ​បង្ក​នូវ​បញ្ហា​មិនចេះចប់ រហូត​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ពិសេស​ម្ដាយ​របស់គេ​មានការ​លំបាក​ចិ​ត្ដ​យ៉ាងខ្លាំង​រហូតដល់​ទ្រាំ​ពុំបាន​ទើប​ដាក់ពាក្យ​បណ្តឹង​ដល់​អាវុធហត្ថ​មានជ័យ​ឲ្យ​ឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បែក​ថ្នាំ​ខាងលើ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​បញ្ជូនទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

​ដោយ​៖​កូ​ឡាប​

spot_img
×