Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! បងស្រី​ម្នាក់​ឆេះដុំ​យ៉ាងខ្លាំង ព្រមាន​ទៅ​អ្នកបង្កើត​ហ្គេម Jump Jumpy ឆាប់​លុប​រូបគាត់​ជាបន្ទាន់ ដែល​សុខៗ​ចោទប្រកាន់​គាត់​កំពុងតែ​….

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​រួចហើយ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ហ្គេម​អន​ឡាញ​ឈ្មោះ Jumpy Jumpy បាន​បង្ក​ការអុកឡុក​រំខាន​ដល់​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន ដែល​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ និង​ចោទប្រកាន់​គ្នា រហូត​ធ្វើ​ឲ្យ​មានការ​ក្តៅក្រហាយ​ដាក់គ្នា​យ៉ាងខ្លាំង ព្រោះថា ហ្គេម​នេះ​បាន​ភ្ជាប់​រូប Profile អ្នកនេះ​អ្នកនោះ (​ទាំង​ដែល​មិនចេះ ឬ មិនបាន​ចូល​លេង​ផង ) ដោយ​អ្នកលេង​ហ្គេម​នេះ​មួយចំនួន​បាន​សរសេរ Caption នូវ​ពាក្យ​ដ៏​អសុរ​ស​ដូចជា ជំពាក់​លុយ​មិន​សង​ជាដើម​។​

​ជាក់ស្តែង បងស្រី​ជា​អាជីវករ​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kim Nay Cheang បាន​ប្រតិកម្ម​យ៉ាងខ្លាំង ដោយបាន​ព្រមាន​ទៅដល់​អ្នកបង្កើត​ហ្គេម​មួយ​នេះ ឲ្យ​ប្រញាប់​លុប​រូប Profile របស់គាត់​ចេញ​ភ្លាមៗ កុំ​ចេះតែ​ដើរ​ដាក់​ចោទប្រកាន់ថា​រូបគាត់​ជំពាក់​លុយ​គេ​មិន​ព្រម​សង​បែបនេះ ទាំង​ដែល​គាត់​ពុំ​ដឹង​ខ្យល់​អី​សោះ​។ បងស្រី​ក៏បាន​បញ្ជាក់​ឲ្យ​បងប្អូន​សាធារណជន​បាន​ជ្រាបថា គាត់​ពុំដែល​ជំពាក់​លុយ​អ្នកណា​នោះទេ តែ​ផ្ទុយទៅវិញ គឺមាន​តែ​គេ​ទេ​ដែល​កំពុង​ជំពាក់​លុយ​គាត់​រាល់ថ្ងៃនេះ​។

​ទោះយ៉ាងណា អ្នកជំនាញ​បាន​បញ្ជាក់ថា សូម​បងប្អូន​ឈប់​ព្រួយបារម្ភ​ទៀត​ទៅ ព្រោះ​មាន​វិធីសាស្ត្រ​ទប់ស្កាត់ មិន​ឲ្យ​ហ្គេម Jumpy Jumpy ឬ ហ្គេម​មួយចំនួនទៀត អាច​បន្ត​អុកឡុក​រំខាន​លោក​-​អ្នក​ទៀតឡើយ ។

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក នាយកដ្ឋាន​ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Depatment of IT, Ministry of Interior បានធ្វើ​ការពន្យល់ និង​ក៏​ដូច​ណែនាំ​អំពី​វិធីសាស្ត្រ​ទប់ស្កាត់​ចំពោះ​ហ្គេម​នេះ​ដូចខាងក្រោម​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​៖ នៅពេល​ថ្មីៗ​នេះ​មាន​ហ្គេម​មួយ​ប្រភេទ​ដែលជា Instant Game ឈ្មោះ Jumpy Jumpy និង​ហ្គេម​ផ្សេងៗ​មួយចំនួនទៀត បាន​កំពុង​អុកឡុក​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook មួយចំនួនធំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​ទាយ​រក​រូប Profile របស់​គណនី Facebook មក​បង្ហាញ​លើ​អត្ថបទ​ហ្គេម និង​មានការ​ចែករំលែក​បន្ត ដោយ​អ្នកលេង​ហ្គេម​នេះ​បាន​ប្រើពាក្យ​អសីលធម៌​លើ​ចំណងជើង​អត្ថបទ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​យល់​ច្រឡំ​ថា បុគ្គល​នោះ​យក​រូប​ខ្លួន​ទៅ​ផុស និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​អ្នកប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​៖ ហ្គេម​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​សម្រាប់​បងប្អូន​ដែលមាន​គណនី Facebook លេង​កម្សាន្ត ហើយ​អ្នកបង្កើត​ហ្គេម​ប្រភេទ Instant Game ដើម្បី​រកប្រាក់​ចំណូល​តា​មរយៈ​ការទិញ Items ឬ​បានមកពី​ការផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​។ ដើម្បី​រក្សាបាន​នូវ​សេចក្ដីថ្លៃថ្នូរ សីលធម៌​សង្គម អ្នកលេង​ហ្គេម​ទាំងអស់ គួរ​បញ្ឈប់​នូវ​សកម្មភាព​ខាងលើ​ជាបន្ទាន់​។​

​ប្រសិន​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជួប​នូវ​បញ្ហា​ដូច​រៀបរាប់​ខាងលើ អាចធ្វើ​ការ R e port អត្ថបទ​ហ្គេម​នេះ​បាន ដោយ​អនុវត្ត​វិធីសាស្ត្រ ដូចខាងក្រោម​៖ នៅ​ផ្នែក​ខាងស្តាំ​លើ​អត្ថបទ ចុច​លើស​ញ្ញា “…”​។ ជ្រើស​រើសយក “Find Support or R e port Post”​។ ជ្រើស​រើសយក “Spam” -> “Next” -> “Done”​។ បើ​អ្នក​បាន​លេង​ហ្គេម​នេះ អាច​ចូលទៅ​លុប​វា​បាន តាមរយៈ​៖ ក្នុង​គណនី Facebook ជ្រើស​រើសយក Settings -> Instant Games ។ ធ្វើការ Remove ប្រភេទ​ហ្គេម​ដូច​រៀបរាប់​ខាងលើ (​ឧទាហរណ៍​៖ Jumpy Jumpy ជាដើម​)”៕

ដោយ​៖ លឹម ហុង​

 

spot_img
×