Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចុះបង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ នៅ​ស្រុក​សេ​សាន ដោយសារ​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​

spot_img

ស្ទឹងត្រែង​៖​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង នៅ​ភូមិ​ស្រែ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០២០ ។​


មន្ត្រី​ចូលរួម​ចុះបង្ក្រាប បាន​និយាយ​ឲ្យ​ដឹងថា ប្រតិបត្តិការ រួមមាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្រុក​សេសា​ន នគរបាល រដ្ឋបាល​ព្រៃឈើ ដោយមាន​ការសម្របសម្រួល ពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ អះអាងថា ការចុះ​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ គ្មាន​លិខិតអនុញ្ញាត នៅ​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង មួយកន្លែង មិនទាន់​វាស់​ឲ្យ​ដឹង​ម៉ែត្រគុប​នៅឡើយ​ទេ​។ គ្រាន់តែ​បាន​ប្រមូលយក​ឈើ និង​ភស្តុតាង សម្ភារ​ម៉ាស៊ីន​មួយចំនួន និង​បាន​ពិនិត្យ​ទីតាំង​ចាស់ៗ ធ្លាប់មាន​កិច្ចសន្យា​ចំនួន​៤​កន្លែង​បន្ថែមទៀត​។ ពេលនេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ កំពុង​បន្ត​នីតិវិធី​ច្បាប់​៕

ដោយ​៖​សុខុម​

spot_img
×