Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេ​ស៊ី​លហក់​មកឈរ​តំណែង​លេខ ២ ជា​ប្រទេស​មាន​អ្នក​ឆ្លង​វីរុស COVID-19 ច្រើនជាងគេ​

spot_img

​ប្រេ​ស៊ី​ល​បាន​ហក់​មកឈរ​នៅ​លំដាប់ថ្នាក់​លេខ ២​ជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​វីរុស COVID-19 ច្រើន​បំផុត​តាម​ពីក្រោយ​សហរដ្ឋ​អា​មេ​រិច ក្រោយពេល​ប្រទេស​នេះ​បញ្ជាក់ថា មាន​អ្នក​ឆ្លង​វីរុស​សរុប​ចំនួន ៣៣០.៨៩០ គិត​ត្រឹម​ថ្ងៃ​សុក្រ​។​

​នៅ​ថ្ងៃ​សុក្រ​ផងដែរ ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​ដោយសារ​វីរុស​ចំនួន ១០០១​នាក់ ហើយ​តួលេខ​នៃ​អ្នកស្លាប់​សរុប​កើនឡើង​ដល់ ២១.០៤៨​នាក់​។ នេះ​បើតាម​ការបញ្ជាក់ របស់​ក្រសួងសុខាភិបាល​នៃ​ប្រទេស​នេះ​។​

​ចំណែក​អ្នកជា​សះស្បើយ​សរុប​មាន​ជាង ១៣៥.០០០​នាក់​។​

Sao Paulo ជាទី​ក្រុង​ដែល​រង​ការវាយប្រហារ ពី​វីរុស​មរណៈ​នេះ​ខ្លាំងជាងគេ​។​

​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro បាន​រង​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​វិធានការ​របស់លោក ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្ទុះ​វីរុស ហើយ​វា​ជា​ចំណុចកណ្តាល ដែល​ធ្វើ​ឲ្យ​មាន​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×