Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន គ្មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាលើកដំបូង ចាប់​តាំងពី​មានការ​ផ្ទុះ​រាតត្បាត​

spot_img

​ប្រទេស​ចិន​បានប្រកាសថា គ្មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ណា​ម្នាក់​ឡើយ​នៅ​សុក្រ ដែល​វា​គឺជា​ករណី គ្មាន​អ្នក​ឆ្លង​លើកដំបូង ចាប់តាំងពី​មានការ​ផ្ទុះ​រាតត្បាត ចេញពី​ទីក្រុង​វូ​ហាន កាលពី​ចុង​ឆ្នាំមុន​។​

​គណៈកម្មការ​សុខាភិបាល​ជាតិចិន បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស ថ្ងៃ​សៅរ៍​នេះ​ថា នៅ​ថ្ងៃ​សុក្រ មិនមាន​អ្នក​ឆ្លង​សូម្បី​ម្នាក់ ធៀប​ទៅនឹង​ថ្ងៃ​ព្រហស្បតិ៍ ដែលមាន​ការឆ្លង​ថ្មី ៤​ករណី​។ ទោះយ៉ាងណា​ក៏ដោយ ក៏មាន​ករណី​សង្ស័យ​ចំនួន ២​។​

​ករណី​ឆ្លង​ថ្មី​នៅក្នុង​ប្រទេស មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ចាប់តាំងពី​ខែមីនា​មក ខណៈដែល​វិធានការ​រឹតបន្តឹង របស់​រដ្ឋាភិបាល លើ​ការដើរ​ហើរ​បស់​ប្រជាជន បាន​ជួយ​គ្រប់គ្រង​ការឆ្លង​រាតត្បាត នៅក្នុង​ប្រទេស​។​

​ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ចិន​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជា​បន្តបន្ទាប់ ប៉ុន្តែ​ភាគច្រើន​ជា​ករណី​ឆ្លង​មកពី​ខាងក្រៅ នៅពេលដែល​ប្រជាជន​ចិន បាន​វិលត្រឡប់​មកពី​ប្រទេសក្រៅ​វិញ​។​

​ចិន ដែលមាន​ប្រជាជន​សរុប ១,៤​ពាន់​លាន​នាក់ មាន​អ្នក​ឆ្លង​វីរុស​សរុប​ចំនួន ៨២.៩៧១​នាក់ និង​ស្លាប់ ៤.៦៣៤​នាក់ ខណៈដែល​អ្នកជា​សះស្បើយ​មាន ៧៨.២៥៨​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង ចេញពី​ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វីរុស​មរណៈ​នេះ បាន​ឆ្លង​រាតត្បាត​ទៅកាន់​មនុស្ស​ជាង ៥,២១​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង ៣៣៨.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters/AFP

spot_img
×