Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ​ប្រដាល់​វង្ស ណ​យ​៖ ខំ​ដឹក​ងៀត​ក្របី​ចង់​ងាប់ ដល់ពេល​មនុស្ស​អ៊ីចឹង​សោះ​ល្បី ក្នុងសង្គម​នេះ ពិតជា​អស្ចារ្យ​មែន មិន​យល់ មិន​យល់​ទេ​

spot_img

​ភ្នំពេញ​៖ រឿងរ៉ាវ​របស់​តារា TikTok សុខា បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី សុខា ដែល​ទើបតែ​បាន​ចូល​ប៉ុស្តិ៍​ប៉ូលិស​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ ស្រាប់តែ​មានឱកាស​ក្លាយទៅជា​តារា​សិល្បៈ ដោយ​ត្រូវបាន​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​ពីរ​ទទួលយក ក្នុងនោះ​បានជ្រើសរើស​រូប​នាង សុខា ធ្វើជា​តួ​សម្តែង​ក្នុង​ខ្សែភាពយន្ត​បែប​អប់រំ ដោយ​លាយឡំ​នឹង​ឈុត​ឆាកកំប្លែង ដែល​បើតាម​ការ​ឲ្យ​ដឹង គឺ​ត្រៀម​នឹង​ចេញ​នា​ដើមខែ​មិថុនា​ខាងមុខនេះ​។​

​ទោះយ៉ាងណា ជុំវិញ​ការលើកស្ទួយ​មនុស្ស​ស្រី​ដែល​តែង​រៀបចំខ្លួន​ជា​មនុស្ស​ប្រុស​ម្នាក់នេះ ឲ្យ​មានមុខមាត់​នៅក្នុង​វិស័យ​សិល្បៈ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល គេ​សង្កេតឃើញថា មនុស្ស​មួយចំនួន​ហាក់​មិន​ពេញចិត្ត​សោះឡើយ ដោយ​ក្នុង​នោះគេ​បានលើកឡើង​បែបនេះ​ថា​៖ “​គេ​ត្រូវការ​មនុស្ស​បែបនេះហើយ ដើម្បី​បន្តវេន​សិល្បៈ​ហើយ​មើលទៅ ឲ្យ​តែ​ចេះ​ជេរ ចេះ​និយាយ​ធ្វើ​ឡប់ៗ បំពុលសង្គម នាំ​យុវវ័យ​មើល​ហើយ​ធ្វើ​ឆ្កួត​តាម​នឹង បានក្លាយ​ជាតា​រា​ហើយ​” ។​

​ក្នុងនោះ​ផងដែរ កីឡាករ​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែលមាន​ឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា និង​ត្រូវបាន​មហាជន​ផ្តល់​រហស្សនាម​កែវ​មជ្ជ​រាជ លោក វង្ស ណ​យ ក៏បាន​សម្តែង​ការហួសចិត្ត​ផងដែរ​ថា​៖ “idol ខំ​ដឹក​ងៀត​ក្របី​ចង់ ងា ប់ ដល់ពេល​មនុស្ស​អ៊ីចឹង​សោះ ល្បី សង្គម​នេះ ពិតជា​អស្ចារ្យ​មែន (​មិន​យល់ មិន​យល់​ទេ​)”​។ ប៉ុន្តែ ការលើកឡើង​របស់​កីឡាករ​រូបនេះ បែរជា​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​រិះគន់ថា លោក វង្ស ណ​យ ហាក់​មានចិត្ត​ច្រណែន​នឹង សុខា ហើយ​មើលទៅ ។

​ជាការ​ឆ្លើយតប​នឹង​ការ​រិះគន់ថា លោក វង្ស ណ​យ មានចិត្ត​ច្រណែន ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន Comment ដាក់​ទៅវិញ​ថា​៖ “​មនុស្ស​មិនចេះ​ទើស​រាល់​ទង្វើ​ខុស គឺ​ស្មើនឹង​សត្វ​តិរច្ឆាន​ហើយ មិនមែន​វាសនា​គេ​ល្អ​ទេ គឺ​មកពី​មនុស្ស​ឆ្កួត​វា​ស្រូប​ទង្វើ​ឆ្គួ​ត​ដូចគ្នា​ហើយ ហើយ​បើ​យើង​មិន​ទើស​វា​មិន​ខុសពី​យើង​គាំទ្រ​មនុស្ស​ឆ្កួត​ដូច​វា​នោះទេ​, មនុស្ស​ល្អ​គឺ​ត្រូវ​មានចិត្ត​ទើស​ទង្វើរ​ខុស​អ៊ីចឹង​ហើយ មានតែ​មនុស្ស​សន្ដាន​អាក្រក់​ទេ​ដែល​មិនចេះ​ទើស ព្រោះ​ខ្លាច​បាត់បង់​ប្រយោជន៍​ផ្ទាល់ខ្លួន​វា​”៕ ដោយ​៖ លឹម ហុង​


spot_img
×