Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បទល្មើស​គ្រឿងញៀន ជិត ៤ គីឡូក្រាម និង​ចាប់ខ្លួន​ជនសង្ស័យ ២​នាក់(វីដេអូ)

spot_img

​កំពង់ស្ពឺ ៖ សមត្ថកិច្ច មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ក្រាប​បទល្មើស​គ្រឿងញៀន ជិត ៤ គីឡូក្រាម និង​ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ ។​

​អនុវត្តតាម​ការបញ្ជា​ដឹកនាំ​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ឯកឧត្តម ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រ​គ្រឿងញៀន ។​

​កម្លាំង​ជំនាញ ក​៤ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ការស្រាវជ្រាវ និង​ឈានទៅ ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​រក្សាទុក ដឹកជញ្ជូន ជួញដូរ​គ្រឿង ញៀន​ខុសច្បាប់​ក្នុង​ខេត្តកំពង់ស្ពឺ ៣​គោលដៅ​ផ្សេងគ្នា​:

​គោលដៅ​ទី​១: នៅវេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ ការិយាល័យ​(​ក​៤)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយ​ករង ឃឹ​ង សារ៉ាត់​, មានការ​សម្របសម្រួល ដោយ​លោក​ព្រះរាជអាជ្ញារង អ៊ូ ផាត និង​មានការ​ចូលរួម​ផងដែរ ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត បង្ក្រាប​នៅ​ណុ​ច​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ឈ្មោះ ហេង សុថា​និ​ត ភេទ​ប្រុស កើត​ឆ្នាំ​១៩៩២ ជនជាតិ ខ្មែរ ដោយ​វត្ថុតាង​ចាប់​យកបាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៤១១,៥៦​ក្រាម ។​

​ចំណែក​គោលដៅ​ទី​២ នៅវេលា​ម៉ោង​១៧​និង​១០​នាទី ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ បូរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ឈ្មោះ សេង ជែ​ម​ជី​មី ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ជនជាតិ ខ្មែរ​។ វត្ថុតាង​ចាប់យក​បាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៣២៦៧,០៦​ក្រាម គ្រឿន​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​១៧,៥០​ក្រាម ឧបករណ៍​គាប​ថង់​ថ្នាំញៀន​១​គ្រឿង និង​ថង់​ច្រកថ្នាំ​មួយចំនួន​។​

​រីឯ​គោលដៅ​ទី ៣ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បន្ត​ស្រាវជ្រាវ បាន​ចាប់យក​វត្ថុតាង បន្ថែម ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ២៥១,៦៨​ក្រាម ទៀត ។ សរុប​ទាំងបី​គោលដៅ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់​មនុស្ស ២​នាក់​​គ្រឿងញៀន សរុប ៣.5៥៣៦,២៤​ក្រាម គឺ​១-​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ៣.៥១៨,៧៤​ក្រាម ។ ២-​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់ ១៧,៥០​ក្រាម ឧបករណ៍​គាប​ថង់​ថ្នាំញៀន​១​គ្រឿង និង​ថង់​ច្រកថ្នាំ​មួយចំនួន​។ ផ្លាកលេខ​រថយន្ត​២​បន្ទះ ៕

ដោយ​៖​កូ​ឡាប​

spot_img
×