Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ បាន​ដាច់ចិត្ត​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ ទាំង​វ័យក្មេង​(វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន នៅក្នុង​ផ្ទះល្វែង​មួយកន្លែង មានការ​ភ្ញាក់ផ្អើល ដល់​បងប្អូន​ប្រជាពលរដ្ឋ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​សម្តី​បងប្អូន​ក្រុមគ្រួសារ​សាច់ញាតិ របស់​សព​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន CEN យើង​ថា បុរស​មានឈ្មោះ​ គីម ​ទ្បា អាយុ​២៥​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន មុខរបរជា​បុគ្គលិកនៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង មាន​ស្រុកកំណើត​នៅ​ភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ពេល​កើតហេតុ បានឃើញ​បុរស​ម្នាក់ បាន​សម្រាក​ក្នុង​បន្ទប់​ដូច​រាល់ដង ហើយ​ព្រឹក​ឡើង​ក៏​ក្រុមគ្រួសារ បើកទ្វា​មើល​ក៏​ឃើញ​បុរស​បាន​ចងក​នៅ​ចម្រឹង​ដែក បាន​ស្លាប់​បាត់ទៅហើយ ។ ម្តាយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​បានដឹង​ផងដែរ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ផ្នែក​ជំនាញ​កោសល្យវិច័យ បាន​មកដល់​កន្លែងកើតហេតុ ពិនិត្យ​ទៅលើ​សាកសព ពិតជា​ស្លាប់​ដោយសារ​ចងក ពិតប្រាកដ​មែន ។ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ហើយក៏​ប្រគល់​សាកសព ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕

ដោយ​៖​សហការី CEN

spot_img
×