Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ជៀង អំ ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ពី​ប្រទេស​អូស្ត្រាលី ចុះ​ពិនិត្យ និង​ព្យាបាល​ជំ​ម្ងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ឃុំ​ពងទឹក ស្រុក​រំដួល​

spot_img

​ស្វាយរៀង​ ៖ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៨​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​អង្គការ «worldhope» របស់​ប្រទេស​អូស្ត្រាលី បាន​ចុះមក​ពិនិត្យ​ព្យាបាល​ជម្ងឺ ដោយ​ឥតគិតថ្លៃ​ដែល​ការ ព្យាបាល​នោះ គឺ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ទូទៅ ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ពង ទឹក​ស្រុក​រំដួល ក្រោម​ការស្វាគមន៍​ពី​នាយ​ឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ក្រុមការងារ ព្រមទាំង​អស់លោក​-​លោកស្រី ជា​ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ខេត្ត និង​ប្រជាពលរដ្ឋ ចូលរួម​ពិនិត្យ​ជំ​ម្ងឺប្រមាណ​ជាង​១០០០​នាក់​ផង​ដែរ​។​

​បើ​តាម​ក្រុម​ការងារ​ដែល​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ «worldhpoe» បាន​ថ្លែងថា ថ្ងៃនេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ពង ទឹក​ស្រុក​រំដួល មាន​កិត្តិយស ដោយ​បាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត worldhope ចុះ​ព្យាបាល​ជម្ងឺ​ទូទៅ ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពងទឹក ដោយ​ឥតគិតថ្លៃ រយៈពេល​១​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៨​នេះ តែម្តង​។​

លោក​បន្ដថា សកម្មភាព​មនុស្សធម៌​នេះ ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ ហើយ​ពិត​ជា​ត្រូវ និង​តម្រូវការ របស់​ប្រជាពលរដ្ឋ​នៅទីនេះ ក៏ដូចជា​តម្រូវកា​ររ​បស់​មន្ត្រី​សុខាភិបាល ពីព្រោះ​សកម្មភាព​នេះ បាន​ចូលរួម​ចំណែក​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ និង​ចូលរួម​បង្កើន​នូវ​សមត្ថភាព មន្ត្រី​សុខាភិបាល នៅ​មណ្ឌល​សុខភាព​ពងទឹក​នេះ​ផង​ដែរ​។​

​បើ​តាម​ប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត worldhope បានឲ្យដឹងថា ថ្ងៃនេះ​ក្រុមការងារ​មានចិត្ត​សប្បាយ​រីករាយ​ណាស់ ដែល​បាន​មកជួប​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ស្វាយរៀង ឃុំ​ពងទឹក ពិសេស​ឃើញ​វត្តមាន បងប្អូន​ប្រជាពលរដ្ឋ​មក​ច្រើន ហើយ​ពួកគាត់ នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព នូវ​អ្វី​ដែល​ពួកគាត់​បាន ជួយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​ក្រុម គ្រូពេទ្យ និង​សន្យា​ថា និង​មកជួប​ជាមួយ​ប្រជាពលរដ្ឋ នៅ​ខេត្ត​ស្វាយរៀង​ទៀត ជាពិសេស​នៅ​ឃុំ​ពងទឹក ស្រុក​រំដួល ដែល​ជា​តំបន់​ព្រំដែន​ដាច់​ស្រ​យ៉ាល​។​

​លោក​ឧត្តមសេនីយ៍ត្រី ដែលជា លេខា​ផ្ទាល់​នាយ​ឧត្តមសេនីយ៍ ជៀង អំ បាន​ប្រាប់ឲ្យដឹង​ថា ក្នុងនាម​លោក ជៀង អំ ជា​អនុប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​រំដួល និង​ក្នុងនាម ក្រុម​ការងារ​ទាំងអស់ ពិតជា​មានក្តី​សោមនស្ស​រីករាយ ដោយបាន​ចូលរួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត អង្គការ worldhope ដែល​ចុះ​មក​ពិនិត្យ​ព្យាបាល​ជំ​ម្ងឺ​ទូទៅ ដោយ​ឥត​បង់ប្រាក់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ពងទឹក​នេះ​។​

​លោក​បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ មានឱកាស​ក្នុង​ការប្រកប​របរ​ទ​ទួល​ទាន​រៀងៗ ខ្លួន​តាម​តម្រូវការ​។ ក្រុម​គ្រូពេទ្យ​ស្មគ្រ័ចិត្ត worldhope ដោយ​ឥតគិតថ្លៃ​នៅពេលនេះ ពិតជា​បាន​ចូលរួម​នូវ​ការ សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ បាន​មួយ​ចំនួន​ផងដែរ និង​ស្រប​តាម​គោល​ន​យោ​យ​បាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ពិធី​នេះដែរ ក្រុម​ការងារ​ក៏​បាន​នាំនូវ ឯកសណ្ឋាន​ប្រជា​ការពារ​ចំនួន​៤៥​កំប្លេរ ជា​អំណោយ​របស់​លោកនាយ​ឧត្តមសេនីយ៍ ជៀង អំ ជូន​ដល់​ប្រជា​ការពារ​ភូមិ​នៅក្នុង​ឃុំ​ពងទឹក ដើម្បី​រួមចំណែក​ជាមួយ​សមត្ថកិច្ច​ការពា​រសុខ​សុវត្ថិភាព នៅក្នុង​ឃុំ​នេះ​ផង​ដែរ​៕​វ៉ៃកូ​

spot_img
×