Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុត​ណាស់​! ពេល​ឃើញ​វីដេអូ យន្តហោះ​ប៉ា​គី​ស្ថាន ដឹក​អ្នកដំណើរ​ជិត ១០០​នាក់ ឆេះ​ម៉ាស៊ីន​ម្ខាង មុនពេល​ដាំ​ក្បាល ធ្លាក់​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

spot_img

​យោងតាម​សារព័ត៌មាន Xinhua បានចេញ​ព័ត៌មាន​ទាន់​ហេតុការណ៍ នៅ​ថ្ងៃទី​២៣ ខែឧសភា ឲ្យ​ដឹងថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​ចំនួន ៩៧ នាក់ ពី​កម្ទេចកម្ទី​នៃ​យន្ដហោះ​មួយគ្រឿង ដែល​បាន​ធ្លាក់​នៅ​តំបន់​ផ្ទះ​ប្រជាពលរដ្ឋ នៃ​កំពង់ផែ Karachi ភាគខាងត្បូង​របស់​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​២២ ខែឧសភា​។​

​ជុំវិញ​ហេតុការណ៍​សោកនាដកម្ម​ដ៏​រន្ធត់​នេះ បើតាម apnews បាន​ផ្សាយ​ឲ្យ​កាលពី​យប់មិញ (២២ ឧសភា​) ថា យន្តហោះ​១​គ្រឿង ដឹក​អ្នកដំណើរ​ចំនួន ៩៨ នាក់ បាន​ធ្លាក់​កាលពី​ថ្ងៃ​សុក្រ នៅក្នុង​តំបន់​ផ្ទះ​ប្រជាពលរដ្ឋ រស់នៅ​កុះករ ក្បែរ​ព្រលានយន្តហោះ នៃ​ទីក្រុង​កំពង់ផែ Karachi ប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់ពី​មាន​បញ្ហា​ម៉ាស៊ីន មិន​ដំណើរការ​អំឡុងពេល​ចុះចត​។
​មន្ត្រី​បាន​និយាយថា មាន​អ្នក​នៅ​រស់រានមានជីវិត​ពីរ​នាក់ ដែល​ជិះ​លើ​យន្តហោះ​នេះ ប៉ុន្តែ​ពួកគេ​ក៏បាន​រកឃើញ​សាកសព យ៉ាងហោចណាស់ ៥៧ នាក់ នៅក្នុង​បំណែក​យន្តហោះ បន្ទាប់​ហេតុការណ៍​បាន​កើតឡើង​ភ្លាមៗ​។​

​គេ​មិនទាន់​ដឹងថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ នៅលើ​ដី បាន​រងរបួស ដោយសារ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្ដរជាតិ​ប៉ា​គី​ស្ថាន ប្រភេទ Airbus A320 នេះ ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​ផ្លូវ​មួយ ហើយ​បាន​បំផ្លាញ​ផ្ទះ​យ៉ាងតិច ៥ ខ្នង​។​

​អាកាសយានិក​បាន​បញ្ជូន​សញ្ញា “​ជួយ​ផង យន្តហោះ​កំពុងមាន​បញ្ហា​ហើយ​!” ទៅកាន់​ប៉ម​ព្រលានយន្តហោះ​ភ្លាមៗ មុនពេល​ធ្លាក់​យន្តហោះ ដែលមាន​លេខ​ជើងហោះហើរ 8303 ដែល​កំពុង​ហោះ​ចេញពី Lahore ទៅកាន់ Karachi ហើយក៏​កំពុង​ដឹក​មនុស្ស​ជាច្រើន សម្រាប់​ចូលរួម​ថ្ងៃបុណ្យ​អ៊ីស្លាម Eid al-Fitr ផងដែរ​។​

​វីដេអូ​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​យន្តហោះ​នេះ បាន​បន្ទាបខ្លួន ចុះ​ជាមួយ​អណ្តើ​ត​ភ្លើង ចេញពី​ម៉ាស៊ីន​ម្ខាង​របស់​វា​។ យន្តហោះ​នេះ បាន​ធ្លាក់ចុះ​នៅវេលា​ម៉ោង ២​និង​៣៩​នាទី​រសៀល​ថ្ងៃទី​២២​ខែឧសភា ស្ថិតនៅ​ភាគ​ឦសាន នៃ​ព្រលានយន្តហោះ​អន្តរជាតិ Jinnah៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ xinhuanet/ apnews)

spot_img
×