Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បី​សត្វ​ក៏​ត្រដររស់ ម្លេះ​សម​មនុស្ស​ខ្លះ​បែរ​ជា​ចង់​… ស្លាប់​! (មានវីដេអូ)

spot_img

ខ្សែ​វីដេអូ កម្រ​ប្រទះ​នេះ​បង្ហាញឲ្យឃើញ​ទិដ្ឋភាព​កូន​សត្វគោ​គ្មាន​ជើង​២ ខាង​មុខ​តាំងពី​ពេល​កើត​មក ហើយ​ចេះ “​ដើរ​ជើង​២ បត់​បន្ទុយ​ឲ្យមើល​”… ។​

​​តាម​ដែល​ដឹង​នោះ ប្រភពដើម​ឃ្លីប​នេះ ចេញពី​ឥណ្ឌូណេស៊ី ដែល​កូន​គោ ១ ក្បាល មាន​កម្ពស់​ក្មេង​ម្នាក់ វា​ដើរ​ចុះ ដើរ​ឡើង​នៅមុខ​ផ្ទះ​។ វា​ហាក់​ប្រឹង​ទប់ខ្លួន​ឲ្យមាន​លំនឹង ពុំមែន​ដើរ បាន​ធម្មតា​ដូច​មនុស្ស​ទេ ព្រោះ​ទោះយ៉ាងណា​វា​នៅតែ​ជា​… គោ​។​

​វា​ដើរ​ក្រវែល​ចុះឡើង​ឃើញ​មាន​បុរស​ម្នាក់​ប្រហែលជា​ម្ចាស់ ពុំ​មាន​ពាក់​អាវ បាន​យកដៃ​ច្រាន​វា​ចេញ ពេល​ដែល​វា​ហាក់​ប្រុង​ដួល​។ គាត់​ហាក់ដូចជា​ធុញទ្រាន់​នឹង​វា​។ នេះ​ឯង​ក៏​ជាហេតុ​នាំ​ឲ្យ​គាត់​រង​ការ​ថ្កោលទោស ចំពោះ​សត្វ​ដែល​គ្នា​បាន​ពិការ​រួច​ទៅ​ហើយ​នោះ​៕ ចន្ទ្រា​

spot_img
×