Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ស្នើ​ឲ្យ​បងប្អូន​ជនរួមជាតិ មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជំងឺឆ្លង​កូ​វីដ​-១៩ ខណៈ​កម្ពុជា​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​២​នាក់​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា កាលពី​សប្តាហ៍​មុន ប្រទេស​យើង​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បានជា​សះស្បើយ​ទាំង​១២២​នាក់​។ ប៉ុន្តែ​ក្នុង​សប្តាហ៍​នេះ យើង​ក៏មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​២​នាក់​មកវិញ​។

​បើតាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០២០​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ស្ថិតិ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ តាម​ការបញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) មកទល់ពេលនេះ គឺ​បាន​កើនឡើង​រហូតដល់​ជិត​៥​លាន​នាក់ (៤.៩៩៥.៩៩៦) ដែលមាន​អ្នកស្លាប់​ជាង​៣០​ម៉ឺន​នាក់ (៣២៧.៨២១) ។ ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ នេះ​គឺ​កាច​សាហាវ​ខ្លាំងណាស់ ដែល​កំពុង​វាយលុក​លើ ២១៦ ប្រទេស​។​

​ប្រជាពលរដ្ឋ​ត្រូវមាន​ការយល់ដឹង​ខ្ពស់ អំពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ ត្រូវ​បង្កើន​អនាម័យ សុខភាព​រស់នៅ​ឲ្យ​បានល្អ គឺ​ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ ឲ្យ​បាន​ស្អាត​ជាប្រចាំ​ជាមួយ​សាប៊ូ​, ទឹក​អាល់កុល​ឬ ជែ​ល​កម្ចាត់​មេរោគ និង​បាក់តេរី​ផ្សេងៗ​។ បើ​មានការ​សង្ស័យ​ទៅលើ​អ្នកណាម្នាក់ ឬ​ចំពោះ​ខ្លួនឯង​ផ្ទាល់ សូម​ទូរស័ព្ទ​មក​លេខ ១១៥​។ សូមកុំ​ចម្លងរោគ​ពី​យើង​ទៅ​គេ ហើយក៏​កុំ​ចម្លងរោគ​ពី​គេ​មក​ក្រុមគ្រួសារ​យើង​ផងដែរ​។ កន្លែង​ណា​ដែល​មិនចាំបាច់​ទៅ សូម​កុំទៅ ជាពិសេស​ទីកន្លែង​ដែលមាន​ក្រុមមនុស្ស​ច្រើន​។ សូម​ស្តាប់​នឹង​ធ្វើតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ជាប់​ជានិច្ច​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​។​

​សូមបញ្ជាក់ថា ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ យើង​រកឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​១​នាក់​ថ្មី​ទៀត ។ គាត់​ជា​ស្ត្រី ជនជាតិខ្មែរ ធ្វើដំណើរ​ពី​សហរដ្ឋអាមេរិក ឆ្លងកាត់​កូរ៉េខាងត្បូង វិល​ត្រឡប់មក​មាតុប្រទេស​វិញ ធ្វើ​ឲ្យ​ចំនួន​កូ​វីដ​១៩​កើន​ដល់ ១២៤​នាក់ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៣​ខែឧសភា​នេះ បញ្ជាក់ថា អ្នក​ដែល​ទើប​រកឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រសួង​បញ្ជាក់ថា ស្ត្រី​វ័យ​៣៩​ឆ្នាំ​រូបនេះ ត្រឡប់​មកពី​សហរដ្ឋ​អាមេរិក ឆ្លងកាត់​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០​។​

​អ្នកមាន​កូ​វីដ​១៩ គិត​មក​ត្រឹម​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ មាន​ចំនួន​១២៤​នាក់​ក្នុងនោះ ស្ត្រី​៣៨​នាក់​។ ក្នុងចំណោម​អ្នក​ដែលមាន​កូ​វីដ​១៩​ទាំងនេះ ក្រសួងសុខាភិបាល ព្យាបាល​ជា​ចំនួន​១២២​នាក់ និង​នៅសល់​២​នាក់ (​ស្ត្រី​ម្នាក់​) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​៕

ដោយ​៖​កូ​ឡាប​

spot_img
×