Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ចុះ​ត្រួតពិនិត្យ នៃ​ការអនុវត្តន៍​ផ្ទាល់ ពី​ដំណើរ​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ ១៩

spot_img

​កំពង់ស្ពឺ ៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​នៃ​ការអនុវត្ត​ផ្ទាល់ ពី​ដំណើរការ​នៃ​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ ១៩ នៅ​ឃុំ​ចំនួន​៣ នៃ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រួមមាន​៖ ឃុំ​ព្រៃ​ញាតិ​, ឃុំ​ទឹកល្អក់ និង​ឃុំ​ស្រង់ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែឧសភា ឆ្នាំ​២០២០​។​

​ក្នុង​ដំណើរ​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់​នេះ មានការ​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​ផែនការ ,​តំណាង​អាជ្ញាធរខេត្ត​, លោក​អភិបាលស្រុក , អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​ក្នុងឱកាស​នេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​លោក​អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​គងពិសី ដែល​បានរៀបចំ​ដំណើរការ យន្តការ​នៃ​ការអនុវត្ត​ការងារ​នេះ​បាន​យ៉ាង​ល្អ មានការ​យកចិត្តទុកដាក់​ខ្ពស់​អំពី​ស្ថានភាព​ជីវភាព ការរស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​របស់ខ្លួន​គ្រប់គ្រង​បាន​យ៉ាង​ល្អ ជាពិសេស​ស្ថានភាព​ប្រជាជន​ក្រីក្រ ដែល​ត្រូវការ​ជំនួយ​ជាបន្ទាន់ ដែល​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែមាន​ការគិតគូរ​ជូន​ពួកគាត់​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន មេត្តាជួយ​សហការ និង​តាមដាន​ដំណើរការ​ការងារ​នេះ​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ជៀសវាង​ឱ្យបាន​ប្រតិកម្ម ពី​ប្រជាជន​នៅពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ផ្តើម​អនុវត្ត​ការផ្តល់​អន្តរាគមន៍ និង​ស្នើ​ដល់​លោក​អភិបាលស្រុក ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​នៃ​ស្រុក​គងពិសី និង​ឆ្លៀតឱកាស​នេះដែរ ឯកឧត្តម​ក៏​សូម​ស្នើ​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ឃុំ ស្រុក ក្រុង​ទូទាំងប្រទេស ព​ន្លឿ​ន​ឲ្យ​លឿន​តាម​ផែន​ការដែល​បានកំណត់ ដែលជា​គោលការណ៍​ត្រូវ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ ដែល (១) តំបន់​ជនបទ​ឱ្យបាន​ចប់សព្វគ្រប់​មុន​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ និង (២) តំបន់​ទីប្រជុំជន​ឱ្យបាន​មុន​ដំណាច់​ខែមិថុនា ឆ្នាំ​២០២០ ដោយ​ប្រើ​យន្តការ​កំណត់​អត្តសញ្ញាណ​ម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ និង ត្រូវមាន​ការពិគ្រោះ​យោបល់​ជាមួយ​ភូមិ និង​ឃុំ ករណី​មានការ​ដកចេញ​នូវ​គ្រួសារ​ណា​ដែលមាន​ជីវភាព​លេចធ្លោ​៕

ដោយ​៖​កូ​ឡាប​

spot_img
×