Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយមាន​វិបត្តិ​ក្នុង​គ្រួសារ​មានទំនាស់​ជាមួយ​ប្រពន្ធ​លែងលះគ្នា​មិនទាន់​ដាច់​

spot_img

​ភ្នំពេញ​៖​បុរស​ជា​កម្មករសំណង់​ម្នាក់​បាន​យក​ខ្សែ​នីឡុង​ពណ៌​ស ចងភ្ជាប់​ទៅនឹង​ស្វាយ​ង៉ា​ប់​១​ដើម សម្លាប់ខ្លួន បន្ទាប់ពី​មានទំនាស់​ជាមួយ​ប្រពន្ធ​លែងលះគ្នា​មិនទាន់​ដាច់​។

​ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ដី​ឡូ​មួយកន្លែង​ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

​សព​ឈ្មោះ​សយ ចាន់​រិ​ទ្ធ ហៅ​អាយុ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មុខរបរ​កម្មករ សំណង់ ស្នាក់នៅ​ភ​មិ​ស្ទឹង​ថ្មី ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង មាន​ប្រពន្ធ​នៅ​ខេត្តកំពង់ចាម​។

​តាម​ប្រភពព័ត៌មាន​ពី​បងស្រី​បង្កើត​របស់​សព​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ចេញពីផ្ទះ​មក​ភ្នំពេញ​ធ្វើ​សំណង់ ហើយ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​យក​ម៉ូតូ​របស់ខ្លួន មក​ទុក​នៅ​កន្លែង​គាត់​លក់ដូរ (​បងស្រី​) ហើយក៏​ដើរ​ចេញទៅ​ត្បូង​បាត់​ដោយ​យក​បង្វេចខោអាវ ចេញទៅ​ផង មិន​និយាយ​អ្វី​សូម្បី​មួយ​ម៉ាត់ មិនដឹងថា​ទៅណា​ទេ ពេលនោះ​គាត់​មិនបាន​ចាប់អារម្មណ៍​ក៏​ចូល​គេង​បាត់​។

​លុះ​ព្រឹក​ឡើង​នៅវេលា​ម៉ោង​៨​និង​៣០​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ស្រាប់​តែមាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់ ពេល​គាត់​មក​មើល​ស្រាប់តែ​ឃើញ​ប្អូនប្រុស​ចងក​នៅលើ​ដើមឈើ​ស្លាប់​បាត់ទៅហើយ​។

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើ​ទំនង​មាន​វិបត្តិ​ក្នុង​គ្រួសារ ដោយ​ជនរងគ្រោះ​បាន​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​នាពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​ឪពុកម្តាយ​ស្តីបន្ទោស​ផង​នោះ ក៏​ចេញមក​ភ្នំពេញ​ធ្វើជា​កម្មករសំណង់ មិនបាន​ប៉ុន្មាន​ផង​ក៏​ចងក​សម្លាប់ខ្លួន​តែម្តង​។
​ប្រភព​បន្តថា ជនរងគ្រោះ​បាន​លែងលះគ្នា​ជាមួយ​ប្រពន្ធ តែ​មិនទាន់​ដាច់ ដោយ​ពួកគេ​មិន​ចុះសម្រុង​គ្នា​។

​សព​ត្រូវបាន​សមត្ថកិច្ច​ពិនិត្យ​តាម​ជំនាញ និង​ស​ន្និ​ដាន​ថា មិនមាន​ស្លាកស្នាម​អ្វី​ផ្សេង​ក្រៅពី​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​នោះទេ​។ សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ខេត្តកំពង់ឆ្នាំង​៕

ដោយ​៖​សហការី CEN

spot_img
×