Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា​ទេ​! គ្រាន់តែ Cover វាយ​ស្គរ ទទួលបាន Subcibe រហូត​ជាង​២​លាន តើ​នាង​មាន​ចំណុច​ពិសេស​អ្វីខ្លះ​ទាក់ទាញ

spot_img

យុវតី​ម្នាក់​ដែលមាន​រូបឆោម​ស្រស់​ស្រ​ស់ភា ជាមួយ​ស្នាមញញឹម​យ៉ាង​ស្រស់ស្រាយ​ជានិច្ច ក្រឡេក​មួយ​ភ្លែត​ស្រ​ម៉ៃ​ស្មានថា​ជា​កូន​ខ្មែរ តែ​តាម​ពិតជា​ជនជាតិ​ម៉ាឡេស៊ី បាននិងកំពុង​ល្បីល្បាញ​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម​ជាពិសេស Youtube តាមរយៈ​វីដេអូ​យ៉ាងច្រើន បង្ហាញ​ពី​ជំនាញ​វាយ​ស្គ​តន្ត្រី​អក​កេះ​ដ៏​ស្ទាត់ជំនាញ​បំផុត​របស់​នាង ដែល​គ្រប់គ្នា​នឹកស្មាន​ពុំ​ដល់​។​

Nur Amira Syahira ឆ្នាំនេះ​នាង​មាន​អាយុ ១៧ ឆ្នាំ ហើយ​។ នាង​មាន​ឆា​ណែ​ល​ផ្ទាល់ខ្លួន​មួយ ដោយ​ដាក់ឈ្មោះ​របស់​នាង​ផ្ទាល់ ដែល​បច្ចុប្បន្ននេះ ឆា​ណែ​ល Youtube របស់​នាង មាន​អ្នក Subcribe រហូតដល់ 2.13M (​ជាង​២​លាន​នាក់​)​។​

Nur Amira Syahira មាន​អាយុ​ទើបតែ ៨ ឆ្នាំ​ប៉ុណ្ណោះ នៅពេលដែល​នាង​ចាប់យក​ស្គរ​ដំបូង​របស់​នាង​។ ក្នុងចំណោម​ឧបករណ៍​ភ្លេង​ទាំងអស់​ដែល​នាង​បានឃើញ គឺ​ស្គ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​នា​ង​ជាខ្លាំង​។ ព្រោះ​នាង​គិតថា​វា​ចម្លែក និង​គួរឱ្យ​ចាប់អារម្មណ៍​ដែល​វា​មាន​រាង និង​ទំហំ​ខុសៗ​គ្នា​ជាច្រើន ហើយ​នាង​ពិតជា​ចង់​សាកល្បង​វា​ណាស់​។ បន្ទាប់មក នាង​ក៏បាន​បញ្ចុះបញ្ចូល​ឪពុកម្តាយ​របស់​នាង ផ្តល់​ស្គ​ជាន់​១​ឈុត​សម្រាប់​នាង​។ ហើយ​នៅ​ទីបំផុត នាង​ក៏បាន​ក្លាយជា​អ្នក​វាយ​ស្គ​ស្រី​វ័យ​ដែល​គេ​ស្វែងរក​ច្រើន​បំផុត​នៅក្នុង​ប្រទេស​។

​ក្នុង​រយៈពេល​តែ ៥ ឆ្នាំ ប៉ុណ្ណោះ ឆា​ណែ​ល Youtube របស់​នាង មាន​វីដេអូ Cover ស្គ​ជាង ២០០ វីដេអូ ទទួលបាន​ការបើក​មើល (View) ជាង ៤៣ លាន​ដង​។ ទន្ទឹម​នោះ​ផងដែរ នាង​ក៏​ទទួលបាន​ប៊ូ​តុង Silver Play ពី​ក្រុមហ៊ុន Youtube សម្រាប់​ឆា​ណែ​ល​របស់​នាង​ដែល​បាន​ឡើងដល់ 100,000 subcribes ដែល​ធ្វើ​ឲ្យ​នាង​មាន​មោទនភាព​យ៉ាងខ្លាំង​តែម្តង​។​

​ពិតមែន​ហើយ អ្វីដែល​ធ្វើ​ឲ្យ​នាង​ទទួលបាន​ការគាំទ្រ​លើសលប់​បែបនេះ គឺ​ដោយសារតែ​នាង​ពុំ​ត្រឹមតែ​អាចមាន​សមត្ថភាព​វាយ​ស្គ​ដ៏​ល្អ​ប៉ុណ្ណោះ ប៉ុន្តែ ការចេះ​លេង​កាយវិការ និង​ទឹកមុខ​ម្ញិ​ក​ម្ញ​ក់ ទៅតាម​ចង្វាក់ភ្លេង​ផង​នោះ បានធ្វើ​ឲ្យ​អ្នកទស្សនា​ពេញចិត្ត​ជាខ្លាំង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ rojakdaily)​

spot_img
×