Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច កំពុង​តាម​ចាប់​បុរសម្នាក់ វាយសម្លាប់​ប្អូនជីដូនមួយ នៅ​ភូមិ​ដាច់ស្រយាល នា​ស្រុក​សៀម​បូក​

spot_img

ស្ទឹងត្រែង ៖ រយៈពេល​៣​ថ្ងៃ​ហើយ សមត្ថភាព​ពុំទាន់​ចាប់​ជនសង្ស័យ​ម្នាក់​បាន​វាយ និង​កាប់​ដាច់​ដៃ បណ្ដាល​ឲ្យ​បុរស​ម្នាក់ ត្រូវជា​ប្អូនជីដូនមួយ ស្លាប់​។ ហេតុការណ៍​នោះ​កើតឡើង​នៅ ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ ។​

​មន្ត្រីនគរបាល​ស្រុក​សៀម​បូក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ផា សុ​សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក​។ ជនសង្ស័យ​ឈ្មោះ អ៊ុត ឡេ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កោះ​ជ្រឹម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។​

​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​បូក បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ។ តាម​ការប្រមូល​ព័ត៌មាន និង​ពិនិត្យ​សាកសព ដោយ​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ហិង្សា​។​

​ករណីនេះ​លោក ធា រ័ត្ន មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ម្រះ បានបញ្ជាក់​នៅ​ថ្ងៃទី​២៣ ឧសភា​ថា ករណីនេះ​កើតឡើង ដោយសារ​ទំនាស់​ពាក្យសម្តី​គ្នា ក្នុងពេល​ផឹកស៊ី​។ ជនបង្ក​បាន​ប្រើ​កាំបិតផ្គាក់ កាប់​ចំ​កំភួនដៃ​ខាងស្តាំ​ជនរងគ្រោះ​។​
លោក​មេ​ប៉ុស្តិ៍ បានបញ្ជាក់​ទៀតថា ដោយសារ​កន្លែងកើតហេតុ នៅ​ក្នុងព្រៃ​ដាច់ស្រយាល ពី​ភូមិ ហើយ​អ្នក​ជួយសង្គ្រោះ ដឹក​មកដល់​មណ្ឌល​សុខភាព​ស្រុក​សៀម​បូក ដួល​ម៉ូតូ​ផង និង​យឺត​ពេល​ផង ធ្វើ​ឲ្យ​ឈាម​ហូរ​ខ្លាំង រហូត​ជនរងគ្រោះ​បាត់បង់​ជីវិត​។​
លោក​មេ​ប៉ុស្តិ៍ និយាយ​បន្តថា ជនសង្ស័យ​មានកូន​ចំនួន​៤​នាក់ រស់នៅក្នុង​បន្ទុក ហើយ​ប្រពន្ធ ទើបនឹង​ស្លាប់​ទៀត​។ ក្រោយ​ប្រើ​ហឹ​ង្សា​លើ​ជនរងគ្រោះ​រួច ជនល្មើស​ក៏​យក​កូន​ទាំង​បួន​នាក់ មក​ផ្ញើ​នឹង​បងប្អូន​រួច​គេចខ្លួន​៕

ដោយ​៖​សុខុម​

spot_img
×