Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល ចុះទៅ​ពិនិត្យមើល​សមិទ្ធ​ផល​នានា ដែល​កំពុង​សាងសង់ នៅ​មូលដ្ឋាន​ស្រុក​បាណន់

spot_img

​បាត់ដំបង​៖ ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​បាណន់ បាន​នាំយក​បច្ច័យ​ចំនួន​៤.៥០០​ដុល្លារ និង​ទេយ្យវត្ថុ​
​មួយចំនួន​ទៅ​ប្រគេន​ដល់​ចៅអធិការ​វត្ត គី​រី​ជុំ ក្នុង​ឃុំ​តា​គ្រាម សម្រាប់​កសាង​សមិទ្ធផល​ក្នុង​វត្ត និង​បាន​ពិនិត្យ​ស្ថានភាព​ដី​ទំហំ​ជាង​១​ហិកតា ដែល​ចៅអធិការ​វត្ត និង​គណៈកម្មការ អាចារ្យវត្ត​គី​រី​ជុំ បានប្រគល់​ជូនទៅ​វិទ្យាល័យ​តា​គ្រាម សម្រាប់​
​ប្រើប្រាស​ជា​ប្រយោជន៍​ក្នុង​វិស័យ​អប់រំ​។

​ឯកឧត្តម ក៏បាន​ចុះ​ពិនិត្យ​ការសាងសង់​អគារសិក្សា​១​ខ្នង កម្ពស់​២​ជាន់​មាន​ចំនួន​១២​បន្ទប់ ស្ថិតនៅ​វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន ភ្នំ​សំពៅ និង​ពិភាក្សា​ជាមួយ​វិស្វករ អាជ្ញាធរ ស្រុក ឃុំ និង​ថ្នាក់ដឹកនាំ​សាលា​ដើម្បី​រៀបចំ​គម្រោង កសាង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​សាលា ដូចជា សួនច្បារ ដងទង់​ជាតិ ទីលាន​កី​ទ្បា​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម សុខ ផល បាន​ចុះទៅពិនិត្យ​ការសាងសង់​អគារសិក្សា​២​ជាន់ មាន​ចំនួន​១២​បន្ទប់ នៅ​វិទ្យាល័យ​សម្ដេច ស ខេង ក​ន្ទឺ​២ និង​បានធ្វើការ​ប្រជុំពិភាក្សា​ជាមួយ​ក្រុម​វិស្វករ​, អាជ្ញាធរ​ស្រុក​ឃុំ​, ឯកឧត្តម​ប្រធាន​ក្រុមការងារ​ឃុំ​ក​ន្ទឺ​២ និង​សហការី​, ការិយាល័យ​អប់រំ ព្រមទាំង​នាយក​សាលា ដើម្បី​ធ្វើការ​ប្រមូលផ្តុំ​មតិយោបល់​លើ​គម្រោង​ប្លង់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​វិទ្យាល័យ ដែល​ក្រុម​វិស្វករ​បាន​គូរ​ព្រាង រួមមាន ផ្លូវ សួនច្បារ ខ្លោងទ្វារ ដងទង់​ជាតិ ទីលាន​កី​ទ្បា ចំណតរថយន្ត ម៉ូតូ កង់ អាហា​រដ្ឋា​ន របង​ខណ្ឌ​រវាង​វិទ្យាល័យ និង​បឋមសិក្សា ៕

ដោយ ៖ CEN

spot_img
×