Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្ត​ភ្លើង ឆេះ​រថយន្ដ​ដឹក​សម្ភារ​អគ្គិសនី​មួយគ្រឿង សរុប​ទឹកប្រាក់​អស់​ជិត​៤​ម៉ឺន​ដុល្លារ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ត​ដឹក​សម្ភារ​អគ្គិសនី​មួយគ្រឿង ត្រូវ​អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៣៤​អឺ បុរី​ទ្បា​យ​គង់ ផ្លូវ​លេខ​២​អា កែង​ផ្លូវ​លេខ​៣ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ដ​ឈ្មោះ​អ៊ួ​ន រាជ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៤​អឺ បុរី​ឡាយ គង់ ផ្លូវ​លេខ​២​អា កែង​ផ្លូវ​លេខ​៣ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ​លក់​គ្រឿងអគ្គិសនី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​គឺ​បណ្តាលមកពី​ផ្ទុះ​ផ្ទាំង​សូ​ឡា ដែល​ចាប់​ជាប់​នៅ​នឹង​រថយន្ត ទើប​មាន​ផ្សែងហុយ​ចេញ និង​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។ រថយន្ត​រង​កា​ខូចខាត​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ផ្លាកលេខ​ភ្នំពេញ 3E-9020 ចំណុះ​៣,៥​តោន និង​សម្ភារ​អគ្គិសនី ក្នុង​រថយន្ដ​គិត​ជា​ប្រាក់​ប្រមាណ​ជិត​៤​ម៉ឺន​ដុល្លារ ក្នុងករណីនេះ មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ឬ​ស្លាប់​នោះទេ​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​៣​គ្រឿង គឺ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង និង​រថយន្ដ​ពន្លត់​អគ្គិភ័យ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​១​គ្រឿង ពន្លត់​ចប់​នៅ​ម៉ោង​១៤​និង​១៧​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​៕​

ដោយ​៖​សហការី​CEN

spot_img
×