Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដែល​ដឹង​សោះ​! តារាចម្រៀង​ជើងចាស់​លោក ហួរ ឡា​វី មានកូន​ស្រី​ដ៏​ស្រស់ស្អាត និង​មាន​ទឹកដម​សំឡេង​មិន​ណ​យ​នោះទេ (​វីដេអូ​)

spot_img

​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​ជាច្រើន ប្រាកដ​ណាស់​បាន​ស្គាល់ និង​ធ្លាប់​ស្តាប់​រួចហើយ នូវ​បទ​ចម្រៀង​ពិ​រោះៗ​ជាច្រើន​របស់​កញ្ញា វី ឌី​ណែ​ត តាមរយៈ​បណ្តាញ​សង្គម Youtube​។

​កញ្ញា ឌី​ណែ​ត ត្រូវបាន​ចាត់ទុកថា ជា​តារាចម្រៀង​មួយ​ដួង​មាន​ទឹកដម​សំឡេង​ល្អ (​ធ្ងន់​) ។ បើទោះបីជា​រូបនាង​ទើបបាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យ៉ាងណាក្តី តែ​គិត​មកទល់ពេលនេះ ប្រជាប្រិយភាព​របស់​នា​ង ត្រូវបាន​គេ​សង្កេតឃើញថា ហាក់​លោត​ឡើង​ខ្លាំង ព្រោះ​មានកម្ម​វិធី​នានា ឬ​បណ្តា​ខោ​ន​សឺត​ធំៗ បាន​អញ្ជើញ​រូបនាង​ឲ្យ​ទៅ​ច្រៀង​ជា​តារា​កិត្តិយស​ជា​ហូរហែ​ផងដែរ​។​

​ពិតណាស់ ជឿជាក់ថា ប្រិយមិត្ត និង​មិត្ត​យុវវ័យ​មួយចំនួនធំ មិនបាន​ចាប់អារម្មណ៍​ថា កញ្ញា វី ឌី​ណែ​ត គឺជា​កូនស្រី​បង្កើត​របស់​តារាចម្រៀង​ជើងចាស់ លោក ហួរ ឡា​វី នោះទេ​។ ហើយក៏​មិន​នឹកស្មានថា តារាចម្រៀង​ជើងចាស់​រហស្សនាម​សំឡេង​ស្អក​រូបនេះ មាន​កូនស្រី​ស្រស់ស្អាត និង​មាន​ទឹកដម​សំឡេងក្រអួន​ក្រអៅ ដែល​កំពុងតែ​អង្រួន​វិស័យ​សិល្បៈ​យ៉ាងនេះ​នោះដែរ​។​

​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស កញ្ញា វី ឌី​ណែ​ត ប្រឡូក​ក្នុង​វិស័យ​សិល្បៈ អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ គេ​សង្កេតឃើញថា វី ឌី​ណែ​ត ពិត​ជាមាន​ភាពល្បីល្បាញ និង​មមាញឹក​ជាមួយនឹង​ការងារ​សឹង​រក​ពេល​សម្រាក​គ្មាន​៕

ដោយ​៖ លឹម ហុង​

 


spot_img
×