Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ នឹង​ជួប​ការលំបាក​ធំ​ពេល​ដៃគូ​សហការ​សំណូមពរ​ខ្ពស់ និង​ផ្លាស់ប្តូរ​លក្ខខណ្ឌ​មិន​ឈប់ឈរ ចាំបាច់​ត្រូវ​នឹងនរ​ប្រមូលផ្តុំ​កម្រិត​ខ្ពស់ ដើម្បី​មាន​វិធី​ទប់ទល់​សម​ហេតុផល​។ ថ្ងៃនេះ​រាល់​ផែនការ​ហិរញ្ញវត្ថុ​សុទ្ធតែ​នាំមក​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​។ មនោ​ញ្ចេ​ត​នា ត្រូវ​ចេះ​ថែរក្សា​ទើប​អាច​នៅ​គង់វង្ស​បាន​។ ទិស​នាំ​លាភ ទិស​លិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ៖ គ្រប់យ៉ាង​របស់​អ្នកប្រព្រឹត្ត​ទៅដោយ​រលូន អំណោយផល​ល្អ និង​មាន​ទិស​រីកចម្រើន​ល្អ​ក្នុង​អនាគត​។ ថ្ងៃនេះ​រកស៊ី​អ្វី​ក៏​កាក់កប ចំណូល​ចូល​យ៉ាង​សន្ធឹក​។ មនោសញ្ចេតនា បាន​នៅក្បែរ​មនុស្ស ដែល​ខ្លួន​ស្រឡាញ់ ហេតុនេះ​នឹង​ជា​ថ្ងៃមួយ​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ​និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នកយក​អាសារ​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ម្ចាស់ការ សកម្ម​ជាង​មុន​ទៀត ទើប​អាច​ឆ្លើយតបបាន​សំណូមពរ​ការងារ និង​ដៃគូ​សហការ​។ រាល់​ផែនការ​វិនិយោគ​ហិរញ្ញវត្ថុ​មុននេះ បានចាប់ផ្តើម​នាំមក​នូវ​ប្រាក់ចំណេញ​ឲ្យ​អ្នក​។ មនោសញ្ចេតនា ត្រូវ​លៃ​ទុក​ពេលវេលា​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​មនោសញ្ចេតនា​កាន់តែ​ផ្សាភ្ជាប់​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំថោះ រាសី​ល្អ​មធ្យម​។ ការងារ មិន​ថា​នរណា​និយាយ​អ្វី​ក៏ដោយ នោះ​ស្នាដៃ​ដែល​អ្នក​ដណ្តើមបាន​ក្នុង​ការងារ​ថ្ងៃនេះ​ជាថ្មី​ម្តងទៀត បានបញ្ជាក់​ឲ្យ​គ្រប់គ្នា​ឃើញ​ពី​ថាមពល​ធ្វើការ​របស់​អ្នក​។ ចំណូល​មាន​កម្រិត​ចាយវាយ ត្រូវ​ឲ្យ​សម​ហេតុផល​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ពុំទាន់​មានឱកាស​រកឃើញ​គូព្រេង គួរ​ប្រមូលផ្តុំ​ធ្វើ​ការងារ​អ្នក​បាន​រៀបការ​នឹងមាន​រឿង​សប្បាយ​ស្មាន​មិន​ដល់​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ល្អ ដើម្បី​អភិវឌ្ឍន៍ និង​ពង្រីក​វិស័យ​ថ្មី​ក្នុង​ការងារ កុំ​ខកខាន​។ ថ្ងៃនេះ​មាន​លាភ​ចូល​ដល់ផ្ទះ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ក្តី​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​, ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ងាយ​ដោយសារ​កំហុសឆ្គង​ក្នុង​ការងារ​ដែល​នាំ​ទុក្ខទោស​ដាក់ខ្លួន​។ ថ្ងៃនេះ​អន្ទាក់​លុយកាក់​ធំ​ខ្លាំងណាស់ ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន​។ មនោសញ្ចេតនា អត់ធ្មត់​នៅក្បែរ​គ្នា​ពេល​ពុំ​នៅមាន​មនោសញ្ចេតនា​ទៀត​គឺ​កាន់តែ​ធ្វើ​ឲ្យ​ឈឺចាប់​ថែម​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាង​ឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ មានឱកាស​ដើម្បី​សហការ​ជាមួយ​ដៃគូ​ថ្មី មួយចំនួន​ក្នុង​វិស័យ​ថ្មី​។ ថ្ងៃនេះ​អាច​វិនិយោគ​ល្អប្រសើរ ព្រោះ​មាន​អ្នក​ចាំ​ជួយ​ជ្រោ​ម​ជ្រោយ​។ មនោសញ្ចេតនា នឹង​មានរឿង​សប្បាយ​ដ៏​ភ្ញាក់ផ្អើល​ចំពោះ​អ្នក​គ្រួសារ មនោសញ្ចេតនា​ផ្អែមល្ហែម​កក់ ក្តៅ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គឺ​ឥរិយាបថ​ធ្វើការ និង​ភាពម្ចាស់ការ​ក្នុង​ការងារ​របស់​អ្នក​បាន​ជួយ​ឲ្យ​អ្នកមាន​ស្នាដៃ​យ៉ាង​ល្អ​។ ថ្ងៃនេះ​អាច​បណ្តាក់​ទុនវិនិយោគ តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ មិនត្រូវ​ឲ្យ​អ្នកដទៃ​ដណ្តើម​បាត់​សមិទ្ធផល​របស់ខ្លួន​។ ចេញ​ក្រៅ​ត្រូវដាក់​ទ្រព្យសម្បត្តិ ដោយ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ត្រូវ​ចេះ​រក្សា​ការគោរព និង​ភាពជា​ឯកជន​របស់​គូស្នេហ៍​កុំ​តឹងរ៉ឹង​ហួស នាំ​ឲ្យ​មនោសញ្ចេតនា​សាបរលាប​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ មានការ​ប្រែប្រួល​បន្តិច​បន្តួច ត្រូវ​ប្រឹង​រក្សា​ឲ្យ​នៅ​ស្ថិរភាព​។ ថ្ងៃនេះ យីអ៊ុន​មិនល្អ មិនគួរ​វិនិយោគ​។ មនោសញ្ចេតនា កុំ​ជំរុញ​ខ្លួនឯង​ឲ្យ​ខ្ទប់​នឹង​ជញ្ជាំង រឿង​គ្រប់យ៉ាង​សុទ្ធ​តែមាន​ទិស​ដោះស្រាយ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រា​សីល​មធ្យម​។ ការងារ មាន​ប្រយោជន៍​សម្រាប់​ការចរចា ចុះកិច្ចសន្យា​ពង្រីក​ក្របខណ្ឌ​ការងារ​។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើនជាង​ដល់​ផ្លូវចិត្ត និង​សុខភាព​របស់​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ប្រមូលផ្តុំ​ជាង​មុន បញ្ចៀស​កំហុសឆ្គង ដែល​មិនគួរ​កើតមាន​។ អាច​ទទួលបាន​កាដូ​មានតម្លៃ​ពី​ដៃគូ​សហការ​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​។ មិនត្រូវ​ចូលរួម​សកម្មភាព​ល្បែងស៊ីសង​។ មនោសញ្ចេតនា មានការ​មន្ទិលសង្ស័យ​ចំពោះ​គ្នា ត្រូវ​ប្រញាប់​ដោះស្រាយ​ឲ្យ​ច្បាស់លាស់ កុំ​ឲ្យ​ក្លាយជា​រឿង​ធំ​។ ទិស​នាំ​លាភ​ទិស​ជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

spot_img
×