Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គោ របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ​ចំនួន ៦​ក្បាល ត្រូវ​រន្ទះបាញ់​ងាប់ ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​

spot_img

​ពោធិ៍សាត់​៖ សត្វ​គោ​ចំនួន​៦​ក្បាល​បាន​នៅនឹងកន្លែង​ដោយសារ រន្ទះបាញ់​ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង លាយឡំ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​កោះ​យ៉ា ស្ថិតក្នុង​ភូមិ​ក្បាល​ទាហាន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​នគរបាល​ស្រុក​ក្រគរ ប្រាប់​ឱ្យដឹងថា នៅវេលា​ខាងលើ មេឃ​មាន​ភ្លៀងរលឹម​ស្រិចៗ លាយឡំ​ទៅដោយ​ខ្យល់​ផ្គរ​រន្ទះ ហើយ​មាន​ផ្លេកបន្ទោរ និង​រន្ទះបាញ់​ងាប់​គោ​ចំនួន​៦​ក្បាល​។ ម្ចាស់​គោ ញី​ឈ្មោល ដែល​ត្រូវ​រន្ទះបាញ់​ងាប់ មានឈ្មោះ គង់ ហុង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ដង្កៀបក្ដាម ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

​ម្ចាស់​គោបា​ន​និយាយ​ដោយ​សម្តែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង ដែល​សត្វ​គោ​របស់គាត់​ពួក ត្រូវ​រន្ទះបាញ់​ងាប់​៕

​ដោយ​៖​បញ្ញា​ស័ក្តិ

 

spot_img
×