Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ខឹង​សង្សារ​បោកប្រាស់ នារី​ខូចចិត្ត​ម្នាក់​បែកគំនិត​សងសឹក កុម្ម៉ង់​របស់​ទាំងនេះ​១​តោន ឲ្យ​គេ​ដឹកយក​ទៅ​គរ​ពេញមុខ​ទ្វារផ្ទះ ជាមួយ​សំបុត្រ​សរសេរថា​….

spot_img

​ស្ត្រី​ខូចចិត្ត​ម្នាក់ បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​ទៅលើ​អតីត​មិត្ត​ប្រុស​របស់​នាង ដែល​បាន​បោកប្រាស់​នាង ដោយ​ផ្ញើ​ខ្ទឹមបារាំង​មួយ​តោន​ទៅ​គាត់ ក្នុង​បំណង​ដើម្បី​ធ្វើឱ្យ​គាត់​យំ​ដូច​រូបនាង​ដែរ​។​

​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា នារី​រូបនោះ​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា Zhao បាន​បន្សល់ទុក​នូវ​អារម្មណ៍​ឈឺចាប់​យ៉ាងខ្លាំង បន្ទាប់ពី​ត្រូវបាន​ដៃគូ​របស់​នាង​បោះបង់ចោល​អស់​រយៈពេល​ជាង​មួយឆ្នាំ​។​

​រូបភាព​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បានបង្ហាញ​ឲ្យ​ឃើញ​អតីត​មិត្ត​ប្រុស​របស់​នាង កំពុង​ឈរ​មើល​គំនរ​បន្លែ បន្ទាប់ពី​បន្លែ​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅដល់​មុខទ្វារ​ក្នុងផ្ទះ​បស់​គាត់​។​

Zhao មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង នៅពេលដែល​ដឹងថា អតីត​គូស្នេហ៍​របស់​នាង​មិនបាន​ស្រក់​ទឹកភ្នែក​ទេ បន្ទាប់ពី​បែក​គ្នា ខណៈពេលដែល​នាង​វិញ យំ​ឆ្អែត​អស់​រយៈពេល ៣ ថ្ងៃ​។​

​ហេតុនេះ នាង​ក៏បាន​គិត​ឃើញ​នូវ​គំនិត​នេះ ដោយបាន​កូ​ម្ម៉​ង់​ទិញ​ខ្ទឹមបារាំង​ក្រហម​មួយ​តោន និង​ឲ្យ​អ្នកលក់​ដឹកជញ្ជូន​ទៅដល់​មុខទ្វារ​ផ្ទះ​របស់​អតីត​មិត្ត​ប្រុស​របស់​នាង ជាមួយនឹង​សំបុត្រ​មួយ​សរសេរថា “​ខ្ញុំ​បាន​យំ​ឆ្អែត​បី​ថ្ងៃ​ហើយ ឥឡូវនេះ​វា​ដល់​វេន​របស់​អ្នក​វិញ​ម្តង​” ។​

​តាមរយៈ​វីដេអូ​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​អ្នកបើកបរ​ឡាន​ដឹកទំនិញ​ម្នាក់ ដែល​បាន​ដឹក​ខ្ទឹមក្រហម​ទាំង​នៅ​ប្ញ​ស បាន​កំពុង​គាត់​ព្យាយាម​ទាក់ទង​ជាមួយ​មិត្ត​ប្រុស​របស់​នាង Zhao ស្ថិតនៅក្នុង​បរិវេណ​ផ្ទះ​របស់គាត់​នៅក្នុង​ទីក្រុង Zibo ខេត្ត​សាន​ដុង ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍​។​

​ទោះយ៉ាងណា នៅក្នុង​សំបុត្រ​បង្គាប់​មួយ អាច​ត្រូវ​បានឃើញ​នៅក្នុង​ឃ្លី​ប ជាមួយ​ការណែនាំ​ស្នើ​មិន​ឲ្យ​អ្នក​ដឹក ទាក់ទង​ទៅកាន់​អ្នកទទួល​ឡើយ ដោយ​គ្រាន់តែ​ចាក់​ខ្ទឹម​ចោល​នៅមុខ​ទ្វារផ្ទះ​ជាការ​ស្រេច​។​

​បន្ទាប់ពី​ខកខាន​មិនបាន​ទាក់ទង​ទៅកាន់​អតីត​មិត្ត​ប្រុស​រូបនោះ​បាន អ្នក​ដឹក​ត្រូវបាន​ដឹងថា បាន​ចំណាយពេល​ជាង​៤​ម៉ោង ដើម្បី​ជញ្ជូន​ខ្ទឹមបារាំង​ពីលើ​រថយន្ត ទៅ​ដាក់​នៅមុខ​ទ្វារផ្ទះ​របស់​បុរស​នោះ​។​

​ទោះយ៉ាងណា រឿងរ៉ាវ​ដ៏​ហួសចិត្ត​នេះ គេ​ពុំបាន​ដឹងថា​តើ​អតីត​មិត្ត​របស់​នាង ស្រែកយំ​ដូច​រូបនាង ឬ ក៏​សប្បាយចិត្ត​យ៉ាងណា​នោះទេ ពេល​បានឃើញ​គំនរ​ខ្ទឹមបារាំង​មកដល់​មុខផ្ទះ​បែបនេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ DailyMail)​

spot_img
×