Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់ ត្រូវបាន​ជនសង្ស័យ​២ នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច​

spot_img

​ភ្នំពេញ​៖ នារី​ម្នាក់ ត្រូវបាន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​ទាំង​ព្រឹក​ព្រលឹម យកទៅ​បាត់ បន្ទាប់ពី​នារី​ខាងលើ​ធ្វើដំណើរ នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ឆ្ពោះទៅ​ផ្សារ​ច្បារអំពៅ លុះ​មកដល់​ត្រង់ចំណុច​ក្បែរ​ស្ថានីយ​បូមទឹក ក៏​ជនសង្ស័យ​ខាងលើ ច្របាច់​កន្លះ​កាបូប​ទាញ​ឆក់​បើក​ម៉ូតូរ​ត់ទៅ​បាត់ ។​

​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ា​កនិច​មិន​ស្គាល់​ផ្លាកលេខ ពេល​ឆក់​រួច ជនសង្ស័យ​ខាង​ធ្វើដំណើរ​ឆ្ពោះ​មកដល់​ផ្លូវបំបែក​ជា​បួន ស្តុ​ប​បឹងទំពុន ក៏​បត់​ឡើងទៅ​ក្បាលថ្នល់​វិញ រួច​ក៏​គេច​បាត់ស្រមោល​តែម្តង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕​

ដោយ​៖​សហការី CEN​

spot_img
×