Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​វេទិកា​អង្គ​ព្រោក​ប្រាច​លើ​ហ្វេ​ស​ប៊ុ​ក តា ខាន់ សុវណ្ណ លើក​ទង់ជ័យ​ស ក្រោយ​ប្រមាថ​ព្រះសង្ឃ​ទាំង​ងងើល​

spot_img

​ភ្នំពេញ​៖ គណៈសង្ឃ​នាយក បានចាត់ទុក​ទស្សនៈរ​ប​ស់លោក ខាន់ សុវណ្ណ បាន​បង្កប់​នូវ​អត្ថន័យ​ខ្លឹមសារ និង​ការឆ្លុះបញ្ចាំង​ពី​ភាព​អសីលធម៌ គំនិត​លាមក និង​ភាព​យង់ឃ្នង​សាហាវឃោរឃៅ​ព្រៃផ្សៃ​បំផុត​, ប្រមាថ​មាក់ងាយ​មកលើ​ព្រះសង្ឃ​ពុទ្ធសាសនា​។ លោក ខាន់ សុវណ្ណ បាន​ចេញមុខ​ធ្វើលិខិត​សូម​ខមាទោស​ព្រះសង្ឃ​ខ្មែរ នៅ​ទូទាំងប្រទេស ចំពោះ​កំហុសឆ្គង​របស់ខ្លួន ដែល​លើក​ជា​ទស្សនៈ ចង់ឱ្យ​មានការ​ផ្សឹក​ព្រះសង្ឃ​ព្រះជន្ម​ក្រោម​៥៦​វស្សា ដើម្បី​បំពេញ​កម្លាំង​ពលកម្ម​ផ្នែក​សំណង់​។​

​លោក​ពេជ្រ ស្រស់ បាន​ថ្លែងថា លោក ខាន់ សុវណ្ណ ភ្ញាក់ខ្លួន​ដូច​ខ្មោច​ងាប់​បាន​៧​ថ្ងៃ ក្រោយ​ត្រូវ​ព្រនង់​យ៉ាង​ធ្ងន់​ក្បែរ​ជាប់គុក ទើប​ចេញ​លិខិត​សុំទោស​ផ្លូវការ ប៉ុន្តែ​លិខិត​សុំទោស​នេះ​គឺ​គ្មាន​លក្ខណៈ​បែបបទ​រដ្ឋបាល​បន្តិច​សោះ ហើយ​ជារឿយៗ​តា​នេះ​
​អួតខ្លួន​ជា​អ្នក​ជ្រៅជ្រះ​លើ​កិច្ចការងារ​ណាស់ ហើយ​លិខិត​សុំទោស​នេះ​ធ្វើ​ដូច​កូនក្មេង​លេង​។​

​ក្នុង​លិខិត​សូម​ខមាទោស ប្រគេន​ទៅ​គណៈសង្ឃ​នាយក នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ លោក ខាន់ សុវណ្ណ បាន​ថ្លែងថា ខ្ញុំព្រះករុណា​សូម​ទទួលយក​កំហុស​នេះ និង​សូម​សម្តែង​ការសោកស្ដាយ ចំពោះ​អ្វីដែល​បានកើត​ឡើង ដោយ​ខ្វះ​ការពិចារណា និង​សុំ​ព្រះរាជទាន​ទោស​ពី​សំណាក់​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា ការចេញ​មកសុំ​ទោស​នេះ បាន​កើតមានឡើង ក្រោយពេល​មានការ​ប្រតិកម្ម​ជាខ្លាំង ពី​គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការលើក​ឡើងជា​ទស្សនៈ របស់លោក ខាន់ សុវណ្ណ ចង់ឱ្យ​មានការ​ផ្សឹក​ព្រះសង្ឃ មាន​ព្រះជន្ម​ក្រោម ៥៦​ព្រះវស្សា ដើម្បី​បំពេញ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​ក្នុង​សេចក្តីថ្លែងការណ៍ របស់​គណៈសង្ឃ​នាយក កាលពី​ថ្ងៃទី​២០ ខែឧសភា កន្លងទៅនេះ គណៈសង្ឃ​នាយក បានចាត់ទុក​ទស្សនៈរ​ប​ស់លោក ខាន់ សុវណ្ណ បាន​បង្កប់​នូវ​អត្ថន័យ​ខ្លឹមសារ និង​ការឆ្លុះបញ្ចាំង​ពី​ភាព​អសីលធម៌ គំនិត​លាមក និង​ភាព​យង់ឃ្នង​សាហាវឃោរឃៅ​ព្រៃផ្សៃ​បំផុត​, ប្រមាថ​មាក់ងាយ​មកលើ​ព្រះសង្ឃ​ពុទ្ធសាសនា គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស​, បង្វែរ​គំនិត​មហាជន​ឱ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ល្វីង​ជូរចត់​(​បី​ឆ្នាំ​ប្រាំបី​ខែ​ម្ដែ​ថ្ងៃ​) ជា​របប ខ្មៅ​ងងឹត​ទមិឡ​ឥត​សាសនា ដែល​ពិភពលោក និង​មនុស្សជាតិ​ស្អប់ខ្ពើម​ជាទីបំផុត​។​

​គណៈសង្ឃ​នាយក ក៏បាន​ចាត់ទុក​ទស្សនៈ​លោក ខាន់ សុវណ្ណ ជា​គំនិត​ខ្វះ​ការគិតគូរ​វែងឆ្ងាយ ខ្វះ​ពិសោធន៍ ខ្វះ​ចំណេះដឹង​ប្រវត្តិសាស្ត្រ គ្មាន​សុចរិត​ភាព គ្មាន ភាពយុត្តិធម៌ និង​គ្មាន​សេចក្ដីថ្លៃថ្នូរ ក្នុងការ​ប្រើប្រាស់​សំណេរ និង​ការបញ្ចេញមតិ ហើយ​បង្កើត​នូវ​ភាពឈឺចាប់ និង​ការ​ចងកម្ម​ពៀរ​វេរា​ដល់​យុវ​សង្ឃ និង​ពុទ្ធបរិស័ទ​៕​ដោយ​៖​កូ​ឡាប​

spot_img
×