Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៩​ឆ្នាំ មាន​វីរុស​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​ស្ថានភាព​ធម្មតា​

spot_img

​ភ្នំពេញ​៖ លទ្ធផល​នៃ​ការស្រាវជ្រាវ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤​ឧសភា​នេះ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៩​ឆ្នាំ មាន​វីរុស​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត គាត់​មាន​ស្ថានភាព​ធម្មតា​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ជាច្រើន​ពី​សាធារណជន និង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ នៅ​ថ្ងៃអាទិត្យ ០៣​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គោរព​អនុញ្ញាត​ជម្រាបជូន​បងប្អូន​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាប​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​គិត​ត្រឹម​ព្រឹក​ថ្ងៃនេះ ពាក់ព័ន្ធ​ទៅនឹងរ​កណី​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៩​ឆ្នាំ មាន​វីរុស​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​គាត់​មាន​ស្ថានភាព​ធម្មតា​)​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ៩​ព្រឹក ថ្ងៃទី ២៤ ឧសភា ២០២០ យើង​ពុំ​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ ចំនួន​សរុប​កូ​វីដ​-១៩ ១២៤​នាក់​ដដែល ចំនួន​សម្រាក​ពេទ្យ​២​នាក់ ជាសះស្បើយ​ហើយ​ចំនួន​១២២​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 16416 ស្មើនឹង 1010 ក្នុង​១​លាន​នាក់​៕

ដោយ​៖​កូ​ឡាប​

​សូម​ជូន​សេចក្តី​ព័ត៌មាន តាមរយៈ អត្ថបទ​ខាងក្រោម​នេះ ៖​

 

spot_img
×