Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន និង លោកជំទាវ ម៉ែន ភក្តី ហុក​ឡង់ឌី អញ្ជើញ​បួងសួង​សុំ​សេចក្តីសុខ ចូល​មាន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​បញ្ជៀ​ស​ជំងឺ​កូ​វីដ​១៩ ចេញពី​កម្ពុជា និង​ពិភពលោក​

spot_img

​តាកែវ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបួងសួង​សុំ​សេចក្តីសុខ​ចូល​មាន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​បញ្ជៀ​ស​ជំងឺ​កូ​វីត​១៩ ចេញពី​កម្ពុជា និង​ពិភពលោក នៅ​ពុទ្ធ​គី​រី​កម្ពុជា​ដែលមាន​បារមី​នៃ​ព្រះសម្មាសម្ពុទ្ធ ៨៤.០០០​អង្គ ស្ថិតនៅក្នុង ឃុំ​ត្រពាំង​ក្រ​ញ៉ូ​ង ស្រុក​ត្រាំងកក់ ខេត្តតាកែវ នា​រសៀល​ថ្ងៃ​សៅរ៍ ២​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ ទី​២៣ ខែឧសភា ឆ្នាំ​២០២០ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន និង លោកជំទាវ ម៉ែន ភក្តី ហុក​ឡង់ឌី ព្រមទាំង​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ ក៏បាន​អញ្ជើញ​ចូលរួម​អមដំណើរ ក្នុង​ពិធីបួងសួង​ដល់​បារមី​នៃ​ព្រះសម្មាសម្ពុទ្ធ ៨៤.០០០​អង្គ​នៅ​ពុទ្ធ​គី​រី​កម្ពុជា​ជួយ​បណ្តេញ​ជំងឺ​កូ​វីដ ១៩ ឲ្យ​ចេញ​អស់ពី​កម្ពុជា និង​ពិភពលោក​សូម​ឲ្យ​ប្រទេស​កម្ពុជា​ជៀសផុត​ពី​គ្រោះកាច​ចង្រៃ ជៀស​ផុតពី​គ្រោះរាំងស្ងួត និង​សម្បូរ​សប្បាយ​ជានិច្ច​និរន្ត​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​។ ជាពិសេស​ក៏​សូម​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។​

​ភ​ក្ខុប​ញ្ញា​សិរី កែវ កក្កដា ប្រធាន​ពុទ្ធ​គី​រី​កម្ពុជា​បាន​មាន​សង្ឃដីកា​រថា ពិធីបួងសួង​ដល់​បារមី​នៃ​ព្រះសម្មាសម្ពុទ្ធ ៨៤.០០០​អង្គ​នៅ​ពុទ្ធ​គី​រី​កម្ពុជា តាម​ជំនឿ​សាសនា​គឺធ្វើឡើង​ក្នុង​គោលបំណង​ជួយ​បណ្តេញ​ជំងឺ​កូ​វីដ ១៩ ឲ្យ​ចេញ​អស់ពី​កម្ពុជា និង​ពិភពលោក​សូម​ឲ្យ​ប្រទេស​កម្ពុជា​ជៀសផុត​ពី​គ្រោះកាច​ចង្រៃ ជៀស​ផុតពី​គ្រោះរាំងស្ងួត និង​សម្បូរ​សប្បាយ​ជានិច្ច​និរន្ត​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​។

​ជាទី​បញ្ចប់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន និង លោកជំទាវ ម៉ែន ភក្តី ហុក​ឡង់ឌី ព្រមទាំង​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ ដែល​បាន​ចូលរួម​ក្នុងថ្ងៃនេះ​ក៏បាន​វេរ និង​ប្រគេន​នូវ​ស្លា​ដក ភេសជ្ជៈ និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន ៩៩៩​អង្គ ជា​កិច្ច​បង្ហើយ​បុណ្យ​ផងដែរ​៕

ដោយ​៖​តាកែវ​

spot_img
×