Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ​ក្រុង​បង្ក្រាប​រថយន្ត​២​គ្រឿង ដឹក​គ្រឿងក្នុង​ជ្រូក​ខុសច្បាប់ ជិត​មួយ​តោន ចេញពី​ប្រទេស​ថៃ ចូល​កម្ពុជា​

spot_img

​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃអាទិត្យ ទី​២៤ ខែឧសភា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ១១​និង​០០​នាទី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​អនុ​សេនី​ឯក សរ សុភ​ក្ត្រា មេបញ្ជាការ​ស្តីទី​មូលដ្ឋាន អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​ក្រុង​ប៉ោយប៉ែត រួមជាមួយ​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល​(​ពេទ្យសត្វ​) ក្រុង​ប៉ោយប៉ែត បង្ក្រាប​ករណី ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ (​ត្រចៀកជ្រូក​,​ថ្លើម​ជ្រូក​,​ពោះវៀន​ជ្រូក​,​ក្រ​ពោះជ្រូក​,​ខួរ​ជ្រូក​) នៅ​ចំណុច​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មា​ជ័យ ឃាត់​រថយន្ត​ចំនួន ២​គ្រឿង រួម​នឹង​តៃកុង​រថយន្ត​២​នាក់​។​

​រថយន្ត​ចំនួន ២​គ្រឿង​ដែល​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ គឺ​១.​រថយន្ត​ម៉ាក​តូ​យូ​តា​ស៊ីណា ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AL:2355 (​បើកបរ​ដោយ​ឈ្មោះ រិទ្ធី យ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី​ទី​១ សង្កាត់​អូរឫស្សី ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​) ទំនិញ​ចំនួន ១០​កេះ​ស្នោ​។ ២.​រថយន្ត​ម៉ាក ហាយ​ឡេ​ន​ដឺ ពណ៌​ស្ករ ពាក់​ផ្លាកលេខ​ភ្នំពេញ 2I-2728 (​បើកបរ​ដោយ​ឈ្មោះ វង្ស សុខ​ម៉ា​នី​ន (​ហៅ​ដា​រ៉ា​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ទំនិញ​ចំនួន ៦​កេះ​ស្នោ ទំនិញ​សរុប​មាន​ចំនួន ១៦​កេះ​ស្នោ ស្មើនឹង​ចំនួន ៨៤០​គីឡូក្រាម​។​

​ក្រោយពី​ធ្វើ​កំណត់ហេតុ វត្ថុតាង និង​អ្នកបើកបរ​រថយន្ត​២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ប្រគល់ជូន​មន្ត្រី​ជំនាញ អនុវត្តតាម​នីតិវិធី​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×