Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ចងក្រង​ឯកសារ​ផ្លូវច្បាប់​ក្នុង​បំណង​ការពារ និង​អភិរក្ស​សត្វ​អណ្តើក​ហ្លូ​ង ដែលជា​សត្វ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ​ប្រចាំ​ភូមិសាស្ត្រ​នៃ​ដឹក​ដី​ខេត្តកោះកុង​

spot_img

​កោះកុង​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ណែនាំ​ឱ្យ រដ្ឋបាល​ជលផល សហការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ដើម្បី​រៀបចំ​ចងក្រង​ឯកសារ​ផ្លូវច្បាប់​ក្នុង​បំណង​ការពារ និង​អភិរក្ស​សត្វ​អណ្តើក​ហ្លូ​ង យើង​ឱ្យបាន​គង់វង្ស​តរៀង​ទៅ ព្រោះថា​សត្វ​អណ្តើក​ហ្លួង ដែលជា​សត្វ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ និង​ជាពិសេស ជា​សត្វ​ប្រចាំ​ភូមិសាស្ត្រ​នៃ​ដឹក​ដី​ខេត្តកោះកុង​។​

​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែឧសភា ឆ្នាំ​២០២០ តាមផ្លូវ​ទៅកាន់​ក្រុមហ៊ុន Greenrich ដែលជា​ទិសដៅ​ចុងក្រោយ នៃ​កម្មវិធី​បេសកកម្ម​ចុង​សប្តាហ៍ របស់​ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​លោកជំទាវ​មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួមជាមួយ​សហការី បាន​អញ្ជើញ​មក​ពិនិត្យ​មណ្ឌល​ចិញ្ចឹម​អណ្តើក​សរសៃ (​អណ្តើក​ហ្លូ​ង​) របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (Wildlife Conservation Society,WCS) នៅ​ភូមិ​ទួល​គគី ឃុំ​ទួល​គគី ស្រុក​មណ្ឌល​ស៊ី​ម៉ា ។​

​តាម​អ្វីដែល​លោក អិត ហ៊ុល អ្នកបច្ចេកទេស បានធ្វើ​អត្ថាធិប្បាយ​ជូន​ភ្ញៀវ​ជ្រាបថា មណ្ឌល​នេះ គឺជា​គម្រោង​មួយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល ប្រមូល​ដ​ណ្តើ​កមក​ចិញ្ចឹម បង្កាត់​ពូជ និង​អភិរក្ស​។ គម្រោង​ចាប់​ដំណើការ​ក្នុង​ឆ្នាំ ២០០១ ដោយ​ទទួល​បានការ​ឧបត្ថម​ថវិកា និង​បច្ចេកទេស​ពី​អង្ក​ការ WCS និង​បានធ្វើ​ការវិវឌ្ឍ​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​កសិដ្ឋាន​មាន​មេបា​ពូជ​ចំនួន ២០៤​ក្បាល​។

​អណ្តើក​ហ្លូ​ង លោក​ហ៊ុល បញ្ជាក់ថា ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ (​គ្រប់គ្រង​ដោយ​អនុសញ្ញា​សាយ​តេស្ត យ៉ាង​ម៉ឺងម៉ាត់ ហាម​ធ្វើការ​ជួញដូរ​) បច្ចុប្បន្ន​មានតែ​នៅក្នុង​ខេត្តកោះកុង ហើយ​នៅលើ​ពិភពលោក មានតែ​នៅ​ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី បង់​ក្លា​ដេ​ស និង​កម្ពុជា ហើយ​មានតែ​នៅ​ខេត្តកោះកុង ដែលមាន​លក្ខណៈ​បរិស្ថាន ធម្មជាតិ​ទឹក ចំណី និង​ខ្សាច់​ពង​កូន ល្អប្រសើរ​សម្រាប់​សត្វ​នេះ រស់នៅ​បន្ត​ពូជ​បាន​។ រហូតមកទល់​បច្ចុប្បន្ន​កសិដ្ឋាន​ភ្ញាស់​កូន​បាន ៤៥៦​ក្បាល ថែរក្សា​ក្នុង​មណ្ឌល​អភិរក្ស ២០៤​ក្បាល ចិញ្ចឹម​ថែរក្សា​ក្នុង​មណ្ឌល​ខេត្ត​សៀម រាប ២៧​ក្បាល លែង​ចូលក្នុង​ព្រែក​ធម្មជាតិ ដោយ​បំពាក់​ឧបករណ៍​តាមដាន​ចំនួន ៨៦​ក្បាល និង​ចំនួន ១៣៩​ក្បាល​ទៀត បាន​លែង​ចូល​តាម​បឹង ព្រែក​ធម្មជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ​អភិបាលខេត្ត បាន​សម្តែង​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​សកម្មភាព​អភិរក្ស​សត្វ​អណ្តើក​ហ្លួង ដែលជា​សត្វ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ និង​ជាពិសេស ជា​សត្វ​ប្រចាំ​ភូមិសាស្ត្រ​នៃ​ដឹក​ដី​ខេត្តកោះកុង​។ ឯកឧត្តម សុំឱ្យ​រដ្ឋបាល​ជលផល និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បញ្ជូន​មន្ត្រី និង​និស្សិត​មក​សិក្សា​ស្រាវជ្រាវ ដកស្រង់​បទពិសោធន៍ ក្នុង​បំណង​លើកកម្ពស់​សមត្ថភាព​ការងារ​ស្រាវជ្រាវ បង្កាត់​ពូជ ចំណី ក្សេត្រ​បរិស្ថាន​នៃ​ជីវិត​រស់នៅ និង​អភិរក្ស ដើម្បី​បង្កើន​ចំនួន​កូន​ញាស់ សម្រាប់​យកទៅ​លែង​ក្នុង​បឹង ព្រែក និង​ដៃសមុទ្រ​ធម្មជាតិ​។

​ឯកឧត្តម​បាន​ណែនាំ​ឱ្យ រដ្ឋបាល​ជលផល សហការ​ជាមួយ​អង្គការ ដើម្បី​រៀបចំ​ចងក្រង​ឯកសារ​ផ្លូវ ច្បាប់​ក្នុង​បំណង​ការពារ និង​អភិរក្ស​សត្វ​អណ្តើក​ហ្លូ​ង យើង​ឱ្យបាន​គង់វង្ស​តរៀង​ទៅ៕

ដោយ៖កូឡាប

spot_img
×