Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​ខ្លាច​ណាស់​! រន្ទះបាញ់​ដើម​ត្នោត​១​ដើម​ឆេះ​រហូត​២​កន្លែង សាហាវ​ជាង​ទុស្សេ​ខ្សែភ្លើង​ទៀត (​វីដេអូ​)

spot_img

ករណី​គ្រោះធម្មជាតិ​រន្ទះបាញ់​ដើមឈើ ជាពិសេស​ដើម​ឆ្នោត ជឿជាក់ថា​មនុស្ស​ជាច្រើន​ធ្លាប់តែ​បានឃើញ​ផ្នែក​នៃ​កំពូល​របស់​វា​ឆេះ​ខ្លោច និង​កម្រ​បានឃើញ​ណាស់​ករណី​មាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​បែបនេះ ។ ជាក់ស្តែងករណី​មួយ​នេះ ​បានធ្វើ​ឲ្យ​យើង​គ្រប់គ្នា​ស្លុតរន្ធត់​គួរ​ឲ្យ​ខ្លាច​ខ្លាំង​បំផុត ខណៈ​ឃើញ​ដើម​ឆ្នោត​១​ដើម​ត្រូវ​រន្ទះបាញ់​ឆេះ​រហូត​២​កន្លែង ជាមួយ​អណ្តាតភ្លើង​ឆេះ​យ៉ាង​សាហាវ​ជាង​ទុស្សេ​ខ្សែភ្លើង​ទៅទៀត​។​

​យោងតាម​អ្នកប្រើប្រាស់​បណ្តាញ​បណ្តាញ​សង្គម ហេតុការណ៍​ដ៏​សាហាវ​កម្រ​បានឃើញ​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ​គោក សង្កាត់​ព្រះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ខណៈ​មេឃ​កំពុង​រលឹម​ស្រិចៗ​។

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ផ្នែក​ខាងចុង​នៃ​ដើម​ឆ្នោត​នោះ ត្រូវបាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ រីឯ​ពាក់កណ្តាល​ដើម​របស់​វា​ក៏​ឆេះ​ដូចគ្នា​ផងដែរ​។ ដោយសារតែ​ឃើញ​ស្ថានភាព​ភ្លើង​ឆេះ​កាន់តែខ្លាំង ហើយ​កម្ទេច​ភ្លើង​ក៏បាន​ជ្រុះ​មកពី​លើ បណ្តាល​ឲ្យ​ឆេះ​ផ្នែក​នៅលើ​ដី ដែល​អាច​រាលដាល​ដល់​ផ្ទះ​របស់​ពួកគាត់ បងប្អូន​អ្នកភូមិ​ក៏បាន​នាំគ្នា​យក​ទឹក​មក​ពន្លត់​ផងដែរ​៕ ដោយ​៖ លឹម ហុង​

​ចង់ដឹងថា រន្ទះបាញ់​ដើម​ឆ្នោត​ឆេះ​សាហាវ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​

spot_img
×